របាយការណ៍ និងសកម្មភាពប្រចាំថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង
ចេញ​ផ្សាយ ២៨ កញ្ញា ២០២០
373

សម្រង់ព័ត៌មាន

របាយការណ៍ និងសកម្មភាពប្រចាំថ្ងៃសៅ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានអនុវត្តដូចខាងក្រោម៖

*ខណ្ឌបានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍ពាមមានជ័យ ឃុំពាមមានជ័យ ស្រុកពាមរក៍ អនុវត្តបាន ១ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង វត្ថុតាងបំផ្លាញចោលមាន៖

១-លូស្បៃមុង និងសាច់អួនចំនួន ១៥ មាត់

២. របាំងស្បៃមុងនិងសាច់អួនប្រវែង ១ ១០០ ម៉ែត្រ

៣-បង្គោលចម្រឹង ចំនួន ៦៥០ ដើម

៤-រក្សាទុកស្បៃមុងមានគុណភាពល្អប្រវែង ១៥០ ម៉ែត្រ

៥-ចាក់លែងត្រីចម្រុះ ៥ គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter