សម្រង់ព័ត៌មាន
របាយការណ៍ និងសកម្មភាពការងារប្រចាំថ្ងៃ អង្គារ ៦រោចខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអនុវត្តសកម្មភាពបានដូចខាងក្រោម៖
១-ផ្នែកបសុព្យាបាល
-មន្រ្តីជំនាញប្រចាំស្រុកគោលដៅបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយមេភូមិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺសាទឹកគោ ក្របី ជាលទ្ធផលសម្រេចបាន ចាក់គោ២៧១ក្បាល នៅស្រុកពាមជរ។
-ការតាមដានស្ថានភាពសុខភាពសត្វ៖
- មន្រ្តីជំនាញបានចុះពិនិត្យមើលការចិញ្ចឹមជ្រូកចំនួន១២ក្បាល និងចិញ្ចឹមទាចំនួន 3000 ក្បាល បានធ្វើការផ្សព្វផ្សាយពីបច្ចេកទេសចិញ្ចឹម ធ្វើវ៉ាក់សាំង ការអនុវត្តវិធានជីវសុវត្ថិភាព នៅស្រុកកំពង់ត្របែក ស្រុកពារាំង និងអន្តរាគមន៍ ព្យាបាលគោឈឺ០១ក្បាល (សង្ស័យជំងឺសារទឹក) ស្រុកកំចាយមារ ។
២-ផ្នែកសុខភាពសារធារណៈ៖ មន្រ្តីប្រចាំសត្តឃាតនៅតាមបណ្តាស្រុក/ក្រុង បានចុះត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វជាប្រចាំ ។