របាយការណ៏ សកម្មភាព និងលទ្ធផលការងារ ប្រចាំថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ខណ្ឌរដ្ឋបាល ព្រៃឈើព្រៃវែង
ចេញ​ផ្សាយ ០៨ កញ្ញា ២០២០
327

សម្រង់ព័ត៌មាន

របាយការណ៏ សកម្មភាព និងលទ្ធផលការងារ ប្រចាំថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ខណ្ឌរដ្ឋបាល ព្រៃឈើ នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមាដូចក្រោម៖

១ /-ការងារត្រួតពិនិត្យការធ្វើអាជីវកម្មកាប់ដើមឈើ នៅចម្ការឈើតាសួសស្រុកកំចាយមារ ខេត្តព្រៃវែង របស់ ក្រុមហ៊ុនHMMលើផ្ទៃដីចម្ការឈើ ៤៤២ ហ.ត ក្នុងដែនដីខេត្តព្រៃវែង។

-បន្ទាប់ពីបានដំណើរការ០១ រយៈលើផ្ទៃប្លុកអាជីវកម្ម លេខ៣ លើផ្ទៃដី ប្រមាណ ៥៧ហិកតា នៃផ្ទៃដីប្លុកអាជីវកម្ន ៨៦ហិកតា ក្រុមហ៊ុន បានផ្អាកដោយ ខ្លួន ឯងជាបណ្តោះអាសន្ន ។ ដោយឡែកបន្តរៀបចំសម្អាតដី ប្រមូលចុងឈើ លើដីដែលបានកាប់ដើមឈើរួចដើម្បីដាំដុះឡើងវិញ ។

២/-ការពង្រឹងការអនុវត្តច្បាប់ -ផ្នែក និងសង្កាត់រដ្ឋបាលព្រៃ ឈើ បានចុះល្បាតទប់ស្កាត់ បង្ក្រាបបទល្មើស ព្រៃឈើក្នុងដែនសមត្ថកិច្ច ជាប្រចាំ។

-មន្រ្តីរដ្ឋបាលព្រៃឈើ ជាមន្ត្រីនគរបាលយុត្តិធម៌ នៃខណ្ឌ រដ្ឋ បាលព្រៃឈើ ព្រៃវែង បានជួបប្រជុំជាមួយតំណាងអយ្យ ការ អមសាលាដំបូងខេត្តព្រៃវែង លើការងារសំណុំរឿងពាក្យបណ្តឹង និងនីតិវិធីព្រហ្ទទណ្ឌពាក់ព័ន្ធបទល្មើសព្រៃឈើ ។

- ត្រួតពិនិត្យកាត់ស្តុកការចរាចរ ឈើតាម រោងសន្និធិ និង រោសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើ ដោយបានធ្វើការណែ នាំឲ្យអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៏ ច្បាប់កំណត់ តាមរយៈតាមដានសៀវភៅ កត់ត្រាឈើចេញ-ចូល ផ្តល់ដោយរដ្ឋបាលព្រៃ ឈើ ។

៣/-ការងារបណ្តុះកូនឈើ និងចែកចាយកូនឈើ៖ ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាល ព្រៃឈើ បន្តថែទាំកូនឈើនៅតាមថ្នាលនៅស្នាក់ការនិមួយៗ និងសួនបណ្តុះកូនឈើសម្តេច ហ៊ុន សែន អ្នកលឿងនិងបន្តបណ្តុះបន្ថែម និងចែកចាយកូន ឈើចម្រុះប្រភេទបានចំនួន ១ ០០០ដើម ដល់វត្តឧត្តម ហៅវត្តខ្លាលោត សម្រាប់បែងចែកវត្តទូទាំងស្រុកបាភ្នំ ខេត្តព្រៃវែង -ផ្នែករដ្ឋបាលព្រៃឈើព្រៃវែង បានរៀបចំជួសជុលកែលម្អរ ថ្នាលបណ្តុះកូនឈើរបស់ផ្នែកនៅស្រុកកំចាយមារឡើងវិញ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter