សកម្មភាព និងលទ្ធផលការងារប្រចាំថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង
ចេញ​ផ្សាយ ០៨ កញ្ញា ២០២០
390

សម្រង់ព័ត៌មាន

សកម្មភាព និងលទ្ធផលការងារប្រចាំថ្ងៃអង្គារ៍ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំផ្នែករដ្ឋបាលជលផល កំពង់លាវ និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ ចុះត្រួតពិនិត្យស្រាវជ្រាវបទល្មើសជលផល នៅឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀងអនុវត្តបាន ១ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង បំផ្លាញចោលវត្ថុតាងមាន ៖

១.លូស្បៃមុង ៥៥ មាត់

២.របាំងស្បៃមុងប្រវែង ៣ ៣០០ ម៉ែត្រ

៣.រក្សារបាំងស្បៃមុងមានគុណភាពល្អ ប្រវែង ២០០ ម៉ែត្រ

៤.បង្គោលឬស្សីចំនួន ១ ៥០០ ដើម

៥.លែងត្រីទម្ងន់ ១៩០ គក្រ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter