សកម្មភាព និងលទ្ធផលការងារប្រចាំថ្ងៃទី២ ខែកញ្ញា ឆ្នាំ2020 របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត
ចេញ​ផ្សាយ ០៣ កញ្ញា ២០២០
341

សម្រង់ព័ត៌មានខ្លី

សកម្មភាព និងលទ្ធផលការងារប្រចាំថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី២ ខែកញ្ញា ឆ្នាំ2020 របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអនុវត្តសកម្មភាពបានដូចខាងក្រោម៖

 

១- ផ្នែកបសុព្យាបាល ៖ មន្រ្តីជំនាញប្រចាំស្រុកបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយមេភូមិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺសាទឹកគោ ក្របី ជាលទ្ធផលចាក់បានគោចំនួន៦៤១ក្បាល និងក្របីបាន៦ក្បាលក្នុងនោះស្រុកដែលធ្វើសកម្មភាពមាន ស្រុកព្រះស្តេច និងពាមជរ។

២-ផ្នែកសុខភាពសារធារណៈ៖ មន្រ្តីប្រចាំសត្តឃាតនៅតាមបណ្តាស្រុក/ក្រុង បានចុះត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វជាប្រចាំ ។

- មន្រ្តីប្រចាំស្រុកមេសាងបានចូលរួមប្រជុំលើកផែនការណ៏ស្តីពីសក្តានុពលក្នុងការចិញ្ចឹមសត្វនៅការិយាល័យកសិម្នស្រុកមេសាងក្នុងម្មវិធីAspire។

ចំនួនអ្នកចូលទស្សនា
Flag Counter