ព័ត៌មានខ្លី
សកម្មភាព និងលទ្ធផលការងារប្រចាំថ្ងៃង្គារ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអនុវត្តសកម្មភាពបានដូចខាងក្រោម៖
១- ផ្នែកបសុព្យាបាល៖ មន្រ្តីជំនាញប្រចាំស្រុកបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយមេភូមិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺសាទឹកគោ ក្របី ជាលទ្ធផលសម្រេចចាក់បានគោចំនួន២១២ក្បាល និងក្របីចាក់បានចំនួន៦ក្បាលក្នុងនោះស្រុកដែលធ្វើសកម្មភាពមាន ស្រុកកំចាយមារ និងពាមជរ។
២-ការតាមដានស្ថានភាពសុខភាពសត្វ៖ មន្រ្តីជំនាញបានចុះអន្តរាគមន៍ ព្យាបាលសត្វឈឺ (សង្ស័យជំងឺអុតក្តាម) អបុវត្តគោបានចំនួន២ក្បាល និងបានណែនាំអោយម្ចាស់សត្វការអនុវត្តវិធានការជីវសុវត្តភាព និងផ្តល់ថ្នាំប្លឺមេទិលឡែន ដល់ម្ចាស់សត្វដែលមានសត្វឈឺ ហើយស្រុកដែលធ្វើសកម្មភាពគឺស្រុកកំចាយមារ ។
៣- ផ្នែកសុខភាពសារធារណៈ៖ មន្រ្តីប្រចាំសត្តឃាតនៅតាមបណ្តាស្រុក/ក្រុង បានចុះត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វជាប្រចាំ ។