សម្រង់ព័ត៌មាន
របាយការណ៍សកម្មភាពប្រចាំថ្ងៃអង្គារ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានអនុវត្តមាន៖
-ការងារការពារប្រភពធនធានជលផល៖ ផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផលទួលតាកែវ និងពារាំងចុះត្រួតពិនិត្យស្រាវជ្រាវបទល្មើសជលផល នៅចំណុចព្រែកចាប ភូមិបាក់ដោក ឃុំព្រែកជ្រៃ ស្រុកពោធិរៀង អនុវត្តបាន១ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង បានបំផ្លាញចោលវត្ថុតាង
១-លូស្បៃមុងចំនួន ១៥មាត់
២- របាំងស្បៃមុងប្រវែង៧៥០ម
៣- រក្សាស្បៃមុងមានគុណភាពល្អទុកប្រវែង២៤០ម
៤-បង្កោលចម្រឹងចំនួន២៥០ដើម
5-ចាក់លែងត្រីចម្រុះចំនួន២០គក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម