សម្រង់ព័ត៌មាន
របាយការណ៍ សកម្មភាពប្រចាំថ្ងៃសៅរ៍ ១១កើត ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ពស ២៥៦៤ត្រូវនិងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអនុវត្តសកម្មភាពបានដូចខាងក្រោម៖
១- បានដឹកនាំមន្រ្តីជំនាញ ដោយសហការជាមួយ លោក ប៊ុន ចាន់ អនុប្រធានវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ ផលិតកម្មសត្វ បានចុះយកវត្ថុវិភាគចំនួន២០ ដើម្បីយកទៅវិភាគ ក្នុងនោះគោចំនួន០៥ក្បាល និងជ្រូកចំនួន១៥ក្បាល ដើម្បីរកវត្តមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ជំងឺផ្តាសាយជ្រូក ត្រចៀកខៀវជ្រូក ជំងឺប្រូសេឡូស៊ីសគោ និងជំងឺប៉េស្តគោ នៅទីសត្តឃាតអ្នកលឿង ។
២- ផ្នែកបសុព្យាបាល៖ មន្រ្តីជំនាញប្រចាំស្រុកបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយលោកមេភូមិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺសាទឹកគោ ក្របី ចាក់វ៉ាក់សាំងបានគោចំនួន៣០ក្បាល និងក្របីបាន0ក្បាលក្នុងនោះស្រុកដែលធ្វើសកម្មភាពមាន ស្រុកកំពង់ត្របែក ។
៣- ផ្នែកសុខភាពសារធារណៈ ៖ មន្រ្តីជំនាញប្រចាំការនៅសត្តឃាតនៅតាមបណ្តាស្រុក/ក្រុង បានចុះត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វជាប្រចាំ ។