សកម្មភាពងារងារប្រចាំថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០របស់ខ ណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង
ចេញ​ផ្សាយ ១៣ សីហា ២០២០
398

សង្ខេបព័ត៌មាន

របាយការណ៍ សកម្មភាពងារងារប្រចាំថ្ងៃពុធ ៨ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសទខេត្តព្រៃវែងមាន៖

  ខណ្ឌរដ្ឋបាលជលផលកំពង់លាវ បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត  និងសង្កាត់រដ្ឋបាលជលផលក្រោមឱវវាទចុះបង្ក្រាបបទលល្មើសជលផលនៅស្រុកពាមរក៍ និងស្រុកពោធិ៍រៀង អនុវត្តបានចំនួន ៣ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង ឧបករណ៍របាំងព្រួលបិទជិតផ្លូវទឹក និងឧបករណ៍លូសាច់អួន ដោយបានបំផ្លាញវត្ថុតាង និងយករក្សាទុកមាន ៖

១-លូស្បៃមុង ១១ មាត់

២-របាំងស្បៃមុងប្រវែង ៥៥០ ម៉ែត្រ

៣-បង្គោលចម្រឹងឬស្សី ៤៣០ ដើម

៤-របាំងព្រួលសាច់អួន៥ របាំង ប្រវែង ៥២០ ម៉ែត្រ

៥- លូសាច់អួន ១៩ មាត់

៦-ចាក់លែងត្រី ១២ គីឡូក្រា។

ចំនួនអ្នកចូលទស្សនា
Flag Counter