ព័ត៌មានខ្លី
សម្រង់ព័តមានៈ៖ សកម្មភាព និងលទ្ធផលការងារប្រចាំថ្ងៃអង្គារ ៧ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអនុវត្តដូចខាងក្រោម៖
មន្រ្តីខណ្ឌបាល បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវវាទចុះបង្ក្រាបបទលល្មើសជលផលនៅកន្លែងអភិរ័ក្សជលលផលអន្លុងគុល ស្រុកពាមរក៍ ខេត្តព្រៃវែង អនុវត្តបានចំនួន ០១ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង បានបំផ្លាញវត្ថុតាង និងយកមករក្សាទុករួមមានមាន៖
១-លូស្បៃមុង ១៥ មាត់
២-របាំងស្បៃមុងប្រវែង ៦៥០ ម៉ែត្រ (បានរក្សាទុករបាំងស្បៃមុងគុណភាព ល្អប្រវែង ៣៥០ ម៉ែត្រ)
៣-បង្គោលចម្រឹង ៣០០ ដើម
៤-ចាក់លែងត្រី ៥ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម