របាយការណ៍និងសកម្មភាពការងារប្រចាំថ្ងៃចន្ទ ៧រោច ខែស្រាពហ៍ឆ្នាំ ជូត ទោស័ក.ពស.២៥៦៤ ត្រូវនិងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអនុវត្តភារកិច្ចបានដូចខាងក្រោម៖
-បានចុះពិនិត្យស្ថានភាពជំងឺ (សង្ស័យជំងឺអុត ក្តាម ) របស៎កសិករនៅភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ដែលមានសត្វឈឺ៤២ក្បាល។
+ តាមការសាកសួរព័ត៌មានពីលោកមេភូមិ ភ្នាក់ងារសុខភាពសត្វភូមិ ម្ចាស់សត្វ និងតាមការពិនិត្យស្ថានភាពទូទៅនៅកន្លែងផ្ទុះជំងឺ សត្វផ្ទុះជំងឺ និងការឆ្លងរាលដាល អាចដោយសារគាត់ចិញ្ចឹមព្រលែង ឱ្យស៊ីចំណីចូលគ្នា ខ្វះអនាម័យ ឈ្មួញទិញគោ ក្របីចេញចូលក្នុងភូមិ និងការបម្រែលបម្រួលអាកាស់ធាតុ។
+ជាវិធានការណ៍៖ បានផ្តល់ថ្នាំអង់ទីប៊ីយ៉ូទឹក ថ្នាំបំបាត់ការឈឺចាប់ និងសម្ភារៈបសុពេទ្យមួយចំនួនដល់ពេទ្យសត្វភូមិ សម្រាប់ព្យាបាលសត្វដែលឈឺ ចែកថ្នាំសំលាប់មេរោគដល់ម្ចាស់សត្វ ដើម្បីឱ្យគាត់លាបបន្ត ចំនួន២៧គ្រួសារ ធ្វើការណែនាំពីរបៀបប្រើប្រាស់ថ្នាំលាបដំបៅ ផ្សព្វផ្សាយពីប្រភពនៃមេរោគ ការរីករាលដាលនៃជំងឺ ការធ្វើអនាម័យ និងវិធានជីវសុវត្ថិភាព ។
- មន្រ្តីជំនាញស្រុកបាភ្នំ ៖ ចុះពិនិត្យការចិញ្ចឹម មាន់របស់កសិករ កែវ សុផារូត គាត់ចិញ្ចឹមមេមាន់ចំនួន៨៦ក្បាល ឈ្មោលចំនួន១៣ ក្បាលនិង កូនមាន់ចំនួន ៣៧៦ក្បាលនៅ ភូមិ គោកសណ្ដែក ឃុំ រក្សជ័យ គាត់អាចផលិតទូរភ្ញាស់កូនមាន់ បានណែនាំពីបច្ចេកទេសស្តីពីការធ្វើអនាមយ័ ការបាញ់ថ្នាំសំលាប់មេរោគ និងវិធានជីវសុវត្ថភាព ហើយបានផ្ដល់ថ្នាំសំលាប់មេរោគ ចំនួន ០.៥លីត្រ ។
- មន្រ្តីជំនាញស្រុកកំចាយមារ បានចុះពិនិត្យការចិញ្ចឹមឃ្មុំ នៅភូមិពោន ឃុំជាច មានចំនួន ១២សំបុក និងពង្រីកបន្ថែមទៀត ដល់១០០ សំបុក។
- មន្រ្តីជំនាញប្រចាំស្រុកបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយមេភូមិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺសាទឹកគោ ក្របី បានគោ៤៨៧ក្បាល និងក្របីបាន០៣ក្បាល
- ស្រុកកំពង់ត្របែក ៖ ចាក់នៅភូមិគ្រើល បានគោ២៦៣ក្បាល ក្របី៣ក្បាល និងភូមិអន្សោងបានគោ ៩៤ក្បាល
+ ស្រុកព្រះស្តេច ៖ ចាក់នៅភូមិព្រៃខ្លា ឃុំ កំពង់សឹង មានគោសរុប១៦២ក្បាល ។
+ ស្រុកពាមជរ ៖ ចាក់នៅភូមិកោះរកា ឃុំកោះរកាបានគោ៦២ក្បាល ។
- មន្រ្តីប្រចាំសត្តឃាតនៅតាមបណ្តាស្រុក/ក្រុង បានចុះត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វជាប្រចាំ។