សម្រង់ព័ត៌មាន
សកម្មភាព និងលទ្ឋផលការងារសម្រចបានថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងទី០៥ ខែសីហា ឆ្នាំ២០២០ លោក ជុំ ចន្ទ តារា អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យ តាមដានកាអនុវត្តរបស់កសិករនៅតាមគោលដៅធ្វើបង្ហាញក្នុងការផលិតកូនមាន់ និងមាន់សាច់នៃគម្រោងTSSD-AF ជំហាន២ ទទួលបានលទ្ធផលដូចខាងក្រោម៖
១-កសិករ សាន ធា ផលិតកម្មកូនមាន់តាមបច្ចេកវិទ្យាបង្កាត់សិប្បនិម្មិត ប្រើម៉ាសុីនភ្ញាស់ស៊ុត នៅភូមិព្រៃខ្លាទី១ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ
-មេមាន់បានផ្តល់ពង៤០ពងក្នុង១ថ្ងៃ
-បានដំណើរការបង្កាត់សិប្បនិម្មិត និងភ្ញាស់ដោយទូរភ្ញាស់ប្រើអគ្គិសនីមកដល់ ពេលនេះភ្ញាស់កូនបាន១៥០កូន និងបន្ត ញាស់បន្តបន្ទាប់។
-កសិករអនុវត្តបច្ចេកទេសថែទាំ និងបង្កាត់បានល្អ មេបាមាន់មានសុខភាពល្អ
២-កសិករ ចម្រើនផល្លា ភូមិជាខ្លាង ឃុំជាខ្លាង ស្រុកស្វាយអន្ទរ កំពុងដំណើរការបង្កាត់ មិនទាន់បានពងនៅឡើយ។
៣-កសិករ ជឿន រ៉ា ផលិតកម្មកូនមាន់តាមបច្ចរកវិទ្យាសិប្បនិម្មិត ភ្ញាស់ស៊ុតដោយម៉ាសុីនភ្ញាស់ នៅភូមិព្រៃមហាច័ន្ទ ឃុំជ្រៃ ស្រុកស្វាយអន្ទរ មានមេមាន់ពូជ៧៥ក្បាល បា២០ក្បាល កំពុងដំណើរការបង្កាត់ និងភ្ញាស់។មកដល់ពេលនេះមេមាន់ផ្តល់ស៊ុតបាន៣៥គ្រាប់ក្នុង១ថ្ងៃ និងភ្ញាស់បានកូនមាន់ជាង២៣០កូន។
៤-កសិករ ថុន សោភណ្ឌ កសិករចិញ្ចឹមត្រីអណ្តែងបង្ហាញ នៅភូមិព្រៃតាណាន់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ចិញ្ចឹមត្រីអណ្តែង៣០០០ក្បាល ក្នុងទំហំស្រះ៨ មx២០ម ។ -ត្រីអណ្តែងគ្រោងប្រមូលផលនៅចុងខែសីហា ២០២០ផងដែរ។