របាយការណ៍ និងសកម្មភាពការងារប្រចាំថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តពញរៃវែង
ចេញ​ផ្សាយ ០៥ សីហា ២០២០
484

របាយការណ៍ និងសកម្មភាពការងារប្រចាំថ្ងៃអង្គារ ១៥កើត ខែអាស្រាពហ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអនុវត្តភារកិច្ចបានដូចខាងក្រោម៖

១- បានធ្វើយុទ្ធនាការប្រកបដោយប្រសិទ្ធិភាព ក្នុងការបំផុសប្រជាកសិករនៅតាមមូលដ្ឋានដែលមានសក្តានុពល ក្នុងការចិញ្ចឹមសត្វ

-មន្រ្តីជំនាញប្រចាំការនៅស្រុកកំចយមារ និងស្រុកបាភ្នំបានដឹកនាំភ្នាក់ងារសុខភាពសត្វ ចុះពិនិត្យសត្វគោឈឺ១ក្បាល មានរោគសញ្ញា ក្អក រឹងខ្លួន ហូរទឹកមាត់ សង្ស័យ ជំងឺសាទឹក បានចាក់ថ្នាំព្យាបាល និងតាមដានបន្ត នៅភូមិតាកែវ ឃុំស្មោងជើង រួចចុះពិនិត្យណែនាំបច្ចេកទេសដល់កសិករចិញ្ចឹមគោ មានគោចំនួន១៦ ក្បាល មានដាំស្មៅ ០.៥០ ហិចតា និងបានផ្សព្វផ្សាយអំការធ្វើឡជីវៈឧស្ម័ន នៅភូមិទានភ្លើង ឃុំស្មោងជើង និងបានពិនិត្យសត្វឈឺនៅទួលគោកច្រេស ស្ថិតនៅភូមិ ឈើត្រែង ឃុំ រក្សជយ័ មានរោគសញ្ញ្ញាដូចជាដំបៅមាត់ ចង្វែកជើង សង្សយ័ជម្ងឺអ៊ុតក្ដាម បានធ្វើការផ្សព្វផ្សាយពីការចំលងមេរោគ ការរីករាលដាលនៃមេរោគ ធានការណ៍ការពារ និងអនុវត្តវិធានជីវសុវត្ថិភាព ក្នុងនោះមានអ្នកចូលរួមចំនួន១៨នាក់ ស្រី ៦នាក់ មានគោសរុបចំនួន១២៦ក្បាល មានគោឈឺ ២៦ក្បាល និងផ្ដល់ថ្នាំប្លឺមេទីឡែនចំនួន២៥លីត្រ ថ្នាំសំលាប់មេរោក ១លីត្រ ដល់អ្នកចូលរួមផងដែរ ។

- មន្រ្តីជំនាញប្រចាំស្រុកព្រះស្តេច បានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយមេភូមិ ចាក់វ៉ាក់សាំងការពារជម្ងឺសាទឹកគោ ក្របី នៅភូមិបឹងកំពត ឃុំបន្ទាយចក្រីមានសត្វសរុបគោ៣១៥ក្បាល ចាក់វ៉ាក់សាំងបានគោចំនួន១៦៤ក្បាល ។

- មន្រ្តីប្រចាំសត្តឃាតនៅតាមបណ្តាស្រុកបានចុះត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វមុន និងក្រោយពិឃាតសត្វជាប្រចាំរួចបាញ់ថ្នាំសំលាប់មេរោគ មុននិងក្រោយពិឃាតសត្វ នៅក្នុងសត្តឃាតដ្ឋាន។

២- ជម្រុញការចិញ្ចឹមសត្វ ធានាការផ្គត់ផ្គង់សាច់ ផលិតផលសត្វសម្រាប់បំពេញតម្រូវការសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកអោយបានប្រសើ។

 - បានធ្វើការបណ្តុះបណ្តាលបណ្តុំចិញ្ចឹមមាន់សាច់ កូនជ្រូក មេជ្រូក និងទាយកស៊ុត កម្មវិធីAspire។

- ផ្សព្វផ្សាយការបង្កាត់សិប្បនិម្មិត គោ ជ្រូក និងមាន់ និងផ្សព្វផ្សាយ និងជម្រុញការដាំដំណាំចំណីសត្វផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter