លទ្ធិផលការងារប្រចាំថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង
ចេញ​ផ្សាយ ០៥ សីហា ២០២០
437

ព័ត៌មានខ្លីៈ

សម្រង់ព័ត៌មានៈ សកម្មភាព និងលទ្ធិផលការងារប្រចាំថ្ងៃចន្ទ ១៤កើត ខែ អាស្រាពហ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអនុវត្តភារកិច្ចបានដូចខាងក្រោម៖

១- យោងតាមការណែនាំពីលោកប្រធានមន្ទីរកសិកម្មខេត្ត លោក ចិន វិសាល ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំការប្រជុំប្រចាំអណត្តិនៅការិយាល័យ ស្តីពីស្ថានភាពជំងឺឆ្លងសត្វ ការដាំដំណាំចំណីសត្វ ការសាងសង់ឡជីវឧស្ម័ន បញ្ហាផ្សេងៗ និងបានផ្តល់វ៉ាក់សាំងការពារជំងឺសារទឹក ថ្នាំសំលាប់មេរោគ និងសម្ភារៈបរិក្ខាបសុពេទមួយចំនួន ដល់គ្រូពេទ្យសត្វទាំង១៣ ស្រុក/ក្រុង ។

២- ផ្នែកបសុព្យាបាល៖ មន្រ្តីជំនាញ បានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយអាជ្ញាធរភូមិ ចុះណែនាំកសិករពីការីករាលដាលនៃជំងឺ របៀបចំលងជំងឺ និងវិធានការការពារជំងឺ ដល់កសិករ ក្នុងឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ និងចែកថ្នាំប្លឺមីទីឡែនដល់កសិករនិងថាំ្នសំលាប់មេរោគ ។

៣- ផ្នែកផលិតកម្ម៖ មន្រ្តីជំនាញរបស់ការិយាល័យ បានចុះបង្កាត់សិប្បនិម្មិតគោបានចំនួន ០១ក្បាល ស្ថិតនៅភូមិ៥៤ ឃុំទួលសុភី ស្រុកអូរាំងឪ ។

៤- ផ្នែកសុខភាពសាធារណះ៖ មន្រ្តីប្រចាំសត្តឃាតនៅតាមបណ្តាស្រុក បានចុះត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វ មុន និងក្រោយពិឃាតសត្វ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter