លទ្ឌផលការងារសម្រេចបានប្រចាំថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង
ចេញ​ផ្សាយ ៣០ កក្កដា ២០២០
446

សម្រង់ព័ត៌មាន

សកម្មភាព និងលទ្ឌផលការងារប្រចាំថ្ងៃពុធ ៩កើត ខែ អាស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអនុវត្តភារកិច្ចដូចខាងក្រោម៖

- យោងតាមប្រសាសន៍ពីលោកប្រធានមន្ទីរកសិកម្ម លោក ឈឹម សម្បត្តិ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានបើវគ្គបណ្តុះបណ្តាលដល់កសិករចិញ្ចឹមទាយកស៊ុត ស្ថិតនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង មានកសិករចូលរួមចំនួន២០នាក់/ស្រី៧នាក់  ។

១- ផ្នែកបសុព្យាបាល ៖ មន្រ្តីជំនាញប្រចាំស្រុកបានចុះពិនិត្យកសិករចិញ្ចឹមជ្រូក នៅភូមិរកាខ្សុកឃុំមេបុណ្យ ស្រុកស្វាយអន្ទរ និងបានណែនាំឱ្យគាត់ធ្វើវ៉ាក់សាំង និងអនុវត្តវិធានជគវសុវត្ថិភាព កសិករសុំថ្នាំរំងាប់មេរោគ។

- មន្រ្តីជំនាញបានចុះតាមដានស្ថានភាពសុខភាពសត្វនៅឃុំ គោខ្ចក ស្រុកកំពង់ត្របែក រួចបានណែនាំពីវិធានការណ៌អនាមយ័ និងផ្តល់ថ្នាំសំលាប់មេរោគដល់កសិករ ចាន់ សារិន នៅភូមិ ត្រពាំងត្រាវ ចិញ្ចឹមមេជ្រូក ៣ក្បាល កូនទើបកើតចំនួន ១៩ក្បាល ។

- មន្រ្តីជំនាញបានចុះណែនាំដល់កសិករ សុង ទាម ចិញ្ចឹមមាន់នៅភូមិកណ្តាក ឃុំព្រៃរំដេង ស្រុកមេសាង មានមាន់ស្រែចំនួន៥០០ក្បាល មានទូភ្ញាស់ចំនួន១  ហើយបានណែនាំឱ្យគាត់ចេះផលិតចំណីដោយខ្លួនឯង និងអនុវត្តវិធានជីវសុវត្ថិភាព។

២- ការងារចាក់វ៉ាក់សាំង៖ មន្រ្តីជំនាញបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយអាជ្ញាធ័រភូមិ ឃុំ ចុះចាក់វ៉ាក់សាំងការពារជម្ងឺសាទឹកគោ ក្របី នៅភូមិម្រេញ ឃុំ បន្ទាយចក្រី អនុវត្តបានគោចំនួន៣៥០ក្បាល/ ក្របី៤ក្បាល ។

៣- ផ្នែកសុខភាពសាធារណះ៖ មន្រ្តីប្រចាំសត្តឃាតនៅតាមបណ្តាស្រុក បានចុះត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វ មុន និងក្រោយពិឃាតសត្វ ។

ចំនួនអ្នកចូលទស្សនា
Flag Counter