សកម្មភាពការងារប្រចាំថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង
ចេញ​ផ្សាយ ៣០ កក្កដា ២០២០
374

សម្រង់ព័ត៌មាន

  នៅព្រឹកថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង សង្កាត់រដ្ឋបាល ព្រៃឈើកំចាយមារ សហការជាមួយប៉ុស្តិ៏នគរបាល ឃុំជាច និង ប៉ុស្ត៍នគរបាលសេដ្ឋកិច្ច បានសហកាគ្នាចាប់ឃាត់ការដឹកជញ្ជូនឈើអារប្រភេទលេខ២ តាមរថយន្ត ម៉ាក នីសាន់ គ្មានស្លាកលេខ ០១គ្រឿងដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាល ព្រៃឈើនៅចំណុចភូមិទួល សង្កែ ឃុំជាចស្រុកកំចាយមារ ខេត្តព្រៃវែង ។ បន្ទាប់ពីបានធ្វើសេចក្តីរាយការណ៏ និងសុំការណែនាំពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង កងកម្លាំងសមត្ថកិច្ចបាន នាំយកវត្ថុតាងរថយន្តដឹកឈើខាងលើមករក្សាទុកនៅ ទីតាំងថ្នាល បណ្តុះកូនឈើផ្នែករពព្រៃវែង ស្ថិតនៅភូមិសាមគ្គី ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង និងបានវាស់វែងឃើញមានឈើអារលេខ២ចំនន ១ម ១៤៨ គ្មានលិខិត អនុញ្ញាតពីរដ្ឋបាល ព្រៃឈើ កំពុងចងក្រងសំណុំ រឿងតាមនីតិវិធីច្បាប់ ដោយ មានឈ្មោះ ភាន់ ប៊ុនថុន ភេទ ប្រុស អាយុ៣៩ ឆ្នាំ ទីលំនៅ បច្ចុប្បន្ននៅភូមិត្រពាំងទឹម ស្រុកកញ្ច្រៀច ខេត្តព្រៃវែងជាអ្នកទទួលខុសត្រូវ និងបានសារ ភាពទោសកំហុសយល់ព្រមបង់ផាកពិន័យអន្តរការណ៏ តាមគោលការណ៏ច្បាប់ស្តីពីព្រៃឈើ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter