ឯកឧត្តម មាស ពិសិដ្ឋ នាយកគម្រោងASPIRE បានចុះពិនិត្យដំណើរការប្រើប្រាស់ទូរភ្ញាស់ស៊ុតមាន់ដំណើរការដោយថាមពលព្រះអាទិត្យ នៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង
ចេញ​ផ្សាយ ២៩ កក្កដា ២០២០
440

ព្រៃវែង៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោក ជុំ ច័ន្ទតារ៉ា អនុប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរួមដំណើរជាមួយឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ នាយកគម្រោងAspire និងS-RET/MAFF និងមន្ត្រី PSU/S-RET បានចុះពិនិត្យដំណើរការប្រើប្រាស់ទូរភ្ញាស់ស៊ុតមាន់ដំណើរការដោយថាមពលព្រះអាទិត្យ(Solar Egg Incubator)របស់ក្រុមហ៊ុន GIC ១កន្លែង និងបានចុះពិនិត្យការប្រើប្រាស់ឡជីវឧស្ម័នសម្រាប់ទីសត្តឃាតមាន់ របស់សហគមន៍កសិកម្មបឹងព្រះក្តីសង្ឃឹមដែលអនុវត្តគម្រោងដោយអង្គការ Hielfer មួយកន្លែង ស្ថិតក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

*ជាលទ្ធផលគទទូលបាន៖

១.បច្ចេកវិទ្យា Solar Egg Incubator មានដំណើរការល្អធម្មតា អត្រាស៊ុតមាន់ញាស់បានរហូតដល់៨៥% ហើយកូនមាន់ត្រូវបានលក់ចែកចាយទៅកសិករក្នុងឃុំជាបន្តបន្ទាប់។

២.ឡជីវឧស្ម័នសម្រាប់សត្តឃាត មិនទាន់ដំណើរការឡើងវិញទេ ដោយឡចាស់បរិមាណហ្កាសប្រើមិនគ្រប់គ្រាន់ តម្រូវអោយបង្កើនទំហំគីប ទើបអាចប្រើគ្រប់។

*បញ្ហាជួបប្រទះមាន៖

 ១-សហគមន៍កសិកម្មបឹងព្រះក្តីសង្ឃឹម

-មិនទាន់ដំណើរការរៀបចំកន្លែងពិឃាតមាន់បានរៀបរយតាមលក្ខខណ្ឌបច្ចេកទេសនៅឡើយ

-សេវាផ្លាស់ប្តូរ និងជួសជុលប្រព័ន្អឡជីវឧស្ម័នមានកាយឺតយ៉ាវ ប៉ះពាល់ដំណើរការអាជីវកម្មរបស់សហគមន៍។

-បុគ្គលិកសហគមន៍មិនទាន់យល់ច្បាស់នូវបច្ចេកទេសពិឃាតមាន់ដោយម៉ាសុីនបោចមាន់ អាចប៉ះពាល់ដំណើរការផ្គត់ផ្គង់មាន់ និងសេវាបោចមាន់។

-បច្ចេកវិទ្យាមានតម្លៃខ្ពស់ កសិករមិនងាយហ៊ានសម្រេចចិត្តទិញប្រើ

 

ចំនួនអ្នកចូលទស្សនា
Flag Counter