ព័ត៌មានប្រចាំថ្ងៃ
# សង្ខេប៖ សកម្មភាពការងារប្រចាំថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងមាន៖
ការងារអភិរក្សធនធានជលផល៖ ខណ្ឌបានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវវាទចុះបង្ក្រាបបទលល្មើសជលផលនៅឃុំកំពង់ប្រាសាទ ស្រុកពាមជរ អនុវត្តសម្រេចបានចំនួន ១ករណីពីបទ"នេសាទដោយឧបករណ៍ស្បៃមុង" បានបំផ្លាញវត្ថុតាងមាន៖
១. លូស្បៃមុង ១៥ មាត់
២. របាំងស្បៃមុងប្រវែង ៧៤០ ម៉ែត្រ
៣. បង្គោលចម្រឹង ៣០៥
៤. ចាក់លែងត្រី ៥ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម