ព្រៃវែង
ព្រឹត្តិការណ៍ព័ត៌មាន៖ នៅព្រឹកថ្ងៃអង្គារ៍ ១កើត ខែស្រាពណ៏ ឆ្នាំជូត ទៅស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គិត សេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកអង្គភាពMAFF-NIO និងលោក អ៊ុក សំណាង ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធិបើកវគ្គបណ្តុះបណ្តាលស្តីពី "ការប្រើប្រាស់ និងគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងព័ត៌មានកសិកម្ម(FSMIS)" វគ្គបណ្តុះបណ្តាលនេះមានរយៈពេលបីគឺចាប់ថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកក្កដាឆ្នំា២០២០ នៅសាលប្រជុំមន្ទ្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។ ដែលរៀបចំឡើងដោយអង្គភាពអនុវត្តគម្រោងថ្នាក់ជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-NIO) នៃកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) ដែលមានមកពីអង្គភាពអនុវត្តន៍គម្រោងខេត្តព្រៃវែង(PV-PIO) មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមានសិក្ខាកាមចូលរួមសរុបចំនួន២៧នាក់ ក្នុងស្ត្រី៩នាក់។