ខេត្តព្រៃវែង
ព័ត៌មានប្រចាំថ្ងៃ៖
*សកម្មភាពកាងារប្រចាំសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក.ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអនុវត្តភារកិច្ចបានដូចខាងក្រោម៖
១- ផ្នែកបសុព្យាបាល៖ មន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលប្រចាំការនៅ ស្រុកមេសាង បានចុះណែនាំពីជីវសុវតិភាពដល់កសិករចិញ្ចឹមមាន់ ឈ្មោះ យាត ប៊ុនធឿន គាត់មានមាន់ចំនួន១៦៤ក្បាល និងជ្រូកមេចំនួន៥ក្បាល ជ្រូកសាច់មានចំនួន៨ក្បាល ស្ថិតនៅភូមិអណ្តូងតាស្រែន ឃុំច្រេស។
២- ផ្នែកសុខភាពសាធារណៈ៖ មន្រ្តីប្រចាំការនៅសត្តឃាតដ្ឋាន បានចុះត្រួតពិនិត្យកន្លែងពីឃាតសត្វ រួចបានណែនាំអោយអនាម័យសត្វ សាច់សត្វ និងផលិតផលមានដើមកំណើតពីសត្វមុន និងក្រោយពិឃាតសត្វគឺដើម្បីបញ្ជាក់ថាសាច់ និងផលិតផលសត្វ មានគុណភាពល្អ សុវត្ថិភាព ដែលអាចធ្វើចរាចរនៅលើទីផ្សារ ដើម្បីធានាដល់សុខមាលភាព ដល់អ្នកបរិភោគសាច់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម