#ព័ត៌មានប្រចាំថ្ងៃ
សម្រង់ព័ត៌មាន៖ សកម្មភាពការងារប្រចាំថ្ងៃពុធ ៩រោច ខែ អាសាឍឆ្នាំ ជូត ទោស័ក.ពស.២៥៦៤ ត្រូវនិងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអនុវត្តភារកិច្ចបានដូចខាងក្រោម៖
I- ផ្នែកបសុព្យាបាល៖ មន្រ្តីជំនាញបានចុះពិនិត្យកសិករចិញ្ចឹមជ្រូក ផល ចន្ថា មានកូនជ្រូកចមនួន ៩០ក្បាល ស្ថិតនៅភូមិចំការគួយ ឃុំដំរីពួន ស្រុកស្វាយអន្ទរ រួចបានណែនាំឱ្យគាត់ចាក់វ៉ាក់សាំង និងអនុវត្តវិធានជីវសុវត្ថិភាព។ ហើយគាត់បានសំណូមពរថ្នាំរំងាប់មេរោគបន្ថែមទៀតដើម្បីយកទៅបាញ់សម្លាប់មេរោគនៅក្នុងទ្រុង និងបរិវេនេជំវិញទ្រុងផងដែរ។
-មន្រ្តីជំនាញបានចុះត្រួតពិនិត្យដេប៉ូតាំងលក់បសុឱសថ និងចំណីសត្វនៅឃុំស្មោងជើង ស្រុកកំចាយមារ ។
II- ផ្នែកសុខភាពសាធារណះ៖ មន្រ្តីប្រចាំសត្តឃាតនៅតាមបណ្តាស្រុក បានចុះត្រួតពិនិត្យអនាម័យសត្វ ពិនិត្យគុណភាពសាច់សត្វ និងផលិតផលមានដើមកំណើតពីសត្វ មុន និងក្រោយពិឃាតសត្វ ។
- បានអនុវត្តការធ្វើអនាម័យនៅក្នុងសត្តឃាត អនាម័យលើខ្លួនសត្វ អនាម័យដល់កម្មករពិឃាតសត្វ ពេទ្យសត្វប្រចាំសត្តឃាត ការបាញ់ថ្នាំសំលាប់មេរោគ មុននិងក្រោយពិឃាតសត្វ នៅក្នុងសត្តឃាតដ្ឋាន គឺដើម្បីបញ្ជាក់ថាសាច់ និងផលិតផលសត្វ មានគុណភាពល្អ សុវត្ថិភាព ដែលអាចធ្វើចរាចរនៅលើទីផ្សារ ដើម្បីធានាដល់សុខមាលភាព ដល់អ្នកហូបចុកប្រចាំថ្ងៃ ។