#ព្រៃវែង
#ព្រឹត្តិការណ៍ព័ក៌មាន
នាព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសយ៉ាងក្រៃលែង ដោយបានទទួលដំណើរទស្សនកិច្ចដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជជាណាចក្រកម្ពុជា អញ្ចើញមកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម ទឹកសាប ស្ថិតក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋតំណាងឲ្យវារីវប្បករទឹកសាប កសិករចិញ្ចឹមសត្វ និងសមាជិកសហគមន៍កសិកម្ម នៅទូទាំងខេត្តចំនួន ១៥០គ្រួសារ។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ឯកឧត្តមរដ្ឋមន្ត្រីមានកិត្តិយស និងសេចក្តីសោមនស្សរីករាយជាអនេក និងបានសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់ ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញមកធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប និងជួបសំណេះសំណាលជាមួយតំណាងវារីវប្បករនៅទូទាំងខេត្តដ៏មានអត្ថន័យនាព្រឹកនេះ។ សកម្មភាពដ៏ប្រពៃរបស់សម្តេចតេជោ នាពេលនេះបានបង្ហាញយ៉ាងប្រត្យក្សនូវការគិតគូ យកចិត្តទុកដាក់ ឧបត្ថម្ភ និងគាំទ្រគ្រប់បែបយ៉ាងដល់ការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មជារួម និងដោយឡែកផែនការយុទ្ធសាស្រ្តវិស័យជលផលឆ្នាំ២០១៥-២០២៤ និងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦ -២០៣០។ មិនតែប៉ុណ្ណោះ ដំណើរទស្សនកិច្ចដ៏ថ្លៃថ្លានេះ គឺពិតជាបានចូលរួមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញលេញក្នុងការអភិវឌ្ឍន៍វិស័យវារីវប្បកម្មទឹកសាប (ចិញ្ចឹមត្រី បង្កង កង្កែប អន្ទង់ កន្ធាយ) ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ក្នុងកាល:ទេស:នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងជាពិសេសច្បាមយកឱកាសមាសនេះ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀតទាក់ទងការងារបច្ចេកទេសឲ្យបានសមស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលបានលើកឡើងថា "ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវហានិភ័យពីវិបត្តិនៃការរាល ដាលជំងឺឆ្លងកូវីដ-១៩ យើងត្រូវ “ធ្វើការបណ្តុះបណ្តាល អប់រំ ណែនាំបច្ចេកទេសដល់កសិករ និងអ្នកចិញ្ចឹមសត្វ ដាំដំណាំ ក្នុងគោលដៅបង្កើនការផលិតស្បៀងអាហារ ដើម្បីត្រៀមបំរុងទុកសម្រាប់តម្រូវការនៅក្នុងស្រុកឲ្យបានគ្រប់គ្រាន់ សំដៅធានាសន្តិសុខស្បៀង និងស្ថិរភាពតម្លៃសត្វ-សាច់ បន្លែ និងត្រីជាដើមដោយត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល” និង "ចូលរួមដាំដុះដំណាំស្បៀងតាមគោល ការណ៍អភិវឌ្ឍន៍បៃតង ចិញ្ចឹមសត្វ និងវារីវប្បកម្មឲ្យបានសកម្ម នៅក្នុងយុគសម័យបដិវត្តឧស្សាហកម្មទី៤ ដែលកម្ពុជាកំពុងអភិវឌ្ឍពីប្រទេសពឹងផ្អែកលើវិស័យកសិកម្មទៅជាកសិ-ឧស្សាហកម្ម" ។
ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ពេលវេលាដ៏មានតម្លៃរបស់សម្តេច អញ្ជើញមកធ្វើទស្សនកិច្ចនៅមជ្ឈ មណ្ឌលនាព្រឹកនេះ និងសូមថ្លែងអំណរគុណជូនចំពោះវត្តមានឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវទេសរដ្ឋមន្ដ្រី ឯកឧត្តម លោកជំទាវជាសមាជិករដ្ឋសភា ព្រឹទ្ធសភា និងរាជ រដ្ឋាភិបាល ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត សមាជិក សមាជិកាដែលបានលះ បង់ពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកម្មវិធី និងបានគោរពជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី និងសមាជិក សមាជិកានៃអង្គពិធីទាំងអស់ឲ្យជួបតែពុទ្ធពរទាំងបួនប្រការកុំបីឃ្លាងឃ្លាតឡើយ។