សង្កាត់រដ្ឋបាលជលផលចុះបង្ក្រាបបទល្មើសបានចំនួន ១ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង
ចេញ​ផ្សាយ ០៧ កក្កដា ២០២០
441

#ព្រៃវែង

ព័ត៌មានខ្លី៖ នៅថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលក្រោមឱវវាទចុះបង្ក្រាបបទលល្មើសជលផលនៅឃុំព្រែកជ្រៃ ស្រុកពោធិរៀង អនុវត្តសម្រេចបានចំនួន ១ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង បានបំផ្លាញវត្ថុតាងមាន៖

១. លូស្បៃមុង ១៨ មាត់

២. របាំងស្បៃមុងប្រវែង ៧២០ ម៉ែត្រ

៣. បង្គោលចម្រឹង ៣៥០

៤. ចាក់លែងត្រី ១០ គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter