#ព្រៃវែង
កម្មវិធីទី១៖ នៅព្រឹកសៅរ៍ ១៤កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម ជា សុមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង និងសហការីបានចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមកង្កែប មាន់ខ្មៅ និងត្រីអណ្តែង របស់លោក សៀង ឈឿន ដែលស្ថិតនៅភូមិព្រែកភ្នៅ ឃុំព្រែកភ្នៅស្រុកពារាំង ខេត្តព្រៃវែង។ ព្រមជាមួយនឹងការពិនិត្យមើលការចិញ្ចឹម លោកបានអធិប្បាយជូនឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត ពីប្រវត្តិនៃការចាប់ ផ្តើមចិញ្ចឹម ដំណើរការចិញ្ចឹម និងប្រាក់ចំណូល។ បច្ចុប្បន្នកសិដ្ឋានមានកង្កែបញី ៥០០ និងឈ្មោល ៤០០ ទុកសម្រាប់បង្កាត់យកកូនលក់ ២៥ ០០០រៀល/គក្រ ក្រៅពីកង្កែប មានមាន់ខ្មៅ និងចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅក្រាលតង់កៅស៊ូ ចិញ្ចឹមមាន់ពីលើ និងចិញ្ចឹមកង្កែបក្នុងកង់រថយន្តនៅជុំវិញរណ្តៅ ធ្វើរបៀបនេះគឺដើម្បីកាត់បន្ថយចំណីត្រី ព្រោះត្រីស៊ីលាមកមាន់ និងរក្សាក្សេត្របរិស្ថានរវាងត្រី និងកង្កែបដែលរស់នៅជីតគ្នា។ និយាយអំពីចំណូល ទទួលបាន ១២០០- ១៥០០ដុល្លារ/ខែ។ បច្ចុប្បន្ន មានអតិថិជនមកទាក់ទង់ទិញកូនមាន់ខ្មៅ និងពូជកង្កែបយ៉ាង ច្រើន ដែលលើសពីសមត្ថភាពផលិតរបស់គាត់ តែទោះជាយ៉ាងណាលោក ឈឿង ថានឹងខិត ខំពង្រីកអាជីវកម្មផលិតពូជកង្កែប និងមាន់ខ្មៅនេះឲ្យបានច្រើនតាមសំណូមពររបស់អតិថិជន។
និយាយក្នុងទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះជោគជ័យរបស់លោក សៀង ឈឿង និងគ្រួរសារទទួលបាននាពេលនេះ ឯកឧត្ដមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានកោតសរ សើរចំពោះការប្រកាន់យកអាជីពចិញ្ចឹមកង្កែប ជំនួសការធ្វើស្រែ ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មកង្កែបផ្គត់ផ្គង់ទីផ្សារ ស្របពេលដែលផលិតកម្មកង្កែបធម្មជាតិបានធ្លាក់ចុះគួរឲ្យគត់សម្គាល់ និងជាពិសេសស្របពេលដែលយើងកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ដោយប្រែក្លាយវិបត្តិនេះ ទៅជាឱកាសមាស ពង្រីក និងពង្រឹងសេដ្ឋកិច្ចគ្រួសារតាមរយ:ការចិញ្ចឹមកង្កែមនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការចូលរួមពីប្រជាកសិករក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនា ពេលបច្ចុប្បន្នគឺជាចលករជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ក្នុងកាល:ទេស:ដែលប្រទេសជាតិកំពុងប្រឈម ម៉្យាងវិញទៀតវានឹងជួយលើកស្រួយសេដ្ឋកិច្ចគ្រួសារប្រកបដោយចីរភាព និងនិរន្តរភាពភាព ឈានឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ ខាងមុខ ដូចដែលសម្តេចតេជោ ហ៊ុន សែននាយករដ្ឋ ប្រាថ្នាចង់បាន។ ឯកឧត្តមរដ្ឋមន្ត្រី សុំឲ្យមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត ព្រៃវែង បន្តជួយការងារបច្ចេកទេសបន្ថែមទាំងចិញ្ចឹមកង្កែប និងមាន់ធ្វើយ៉ាងណាឲ្យអាជីពនេះមាននិរន្តរភាព។