សកម្មភាពការងារជាក់ស្តែងប្រចាំថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផលតព្រៃវែង
ចេញ​ផ្សាយ ០២ កក្កដា ២០២០
380

#ព័ត៌មានខ្លី

.........................................................................................................................................................................................................................................

 សកម្មភាពការងារជាក់ស្តែងប្រចាំថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងមាន៖

 I-ការងារការពារធនធានជលផល

*ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវវាទចុះបង្ក្រាបបទលល្មើសជលផលនៅស្រុកពារាំង អនុវត្តសម្រេចបានចំនួន ១ករណី ពីបទនេសាទដោយឧបករណ៍ឈិបយន្ដ ឃាត់ទុកវត្ថុតាងមាន៖

១-ឧបករណ៍ឈិបយន្ដ ១ វង់

២-ដងឈិបយន្ដ ២ ដើម

៣-ទូកជ័រ ១ គ្រឿង

៤-ម៉ាស៊ីនម៉ាស៊ូត ១ គ្រឿង

 ការងារវារីវប្បកម្ម

 នៅថ្ងៃទី២៩ និង៣០ មិថុនា ខណ្ឌបានរួមសហការជាមួយមន្ត្រីការិយាល័យកសិកម្មស្រុកពាមរក៍ និងភ្នាក់ងារផ្សព្វផ្សាយឃុំកោះចេក និងស្រុកពារាំង សម្របសម្រួលប្រជុំផ្សព្វផ្សាយស្តីពី ការបង្កើតបណ្ដុំអាជីវកម្មចិញ្ចឹមត្រីនិងរចនាសម្ព័ន្ធគ្រប់គ្រងបានចំនួន ២ វគ្គ មានកសិករចូលរួមសរុបចំនួន ៣០ នាក់ ក្នុងនោះស្រី ៨ នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter