ខណ្ឌរដ្ឋបាលជលផលចុះបង្ក្រាបបទលល្មើសជលផល អនុវត្តសម្រេចបានចំនួន ១ករណីពីបទនេសាទដោយឧបករណ៍ស្បៃមុងនៅស្រុកពាមរក៍
ចេញ​ផ្សាយ ០១ កក្កដា ២០២០
410

ព័ត៌មានខ្លិ៖​ សកម្មភាពការងារជាក់ស្តែងប្រចាំថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងមានដូចចាងក្រោម៖

១-ការងារការពារធនធានជលផល

- ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបបទលល្មើសជលផលនៅស្រុកពាមរក៍ អនុវត្តសម្រេចបានចំនួន ១ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង បានបំផ្លាញចោលនូវវត្ថុតាងមានដូចជា៖

១-លូស្បៃមុង ២៧មាត់

២-របាំងស្បៃមុងប្រវែង ១ ៤០០ ម៉ែត្រ

៣-បង្គោលចម្រឹងចំនួន ៧៥០ ដើម

៤-លែងត្រីចម្រុះចូលក្នុងធម្មជាតិវិញ ១០ គ.ក្រ

២-ការងារវារីវប្បកម្

*នៅថ្ងៃទី២៩ និង៣០ មិថុនា ខណ្ឌរដ្ឋបាលជលផលបានរួមសហការជាមួយមន្ត្រីការិយាល័យកសិកម្មស្រុកពាមជរ និងភ្នាក់ងារផ្សព្វផ្សាយ ឃុំកោះចេក ដើម្បីសម្របសម្រួលប្រជុំផ្សព្វផ្សាយស្តីពី ការបង្កើតបណ្ដុំអាជីវកម្មចិញ្ចឹមកង្កែប និងរចនាសម្ព័ន្ធគ្រប់គ្រងចំនួន ២វគ្គ មានកសិករចូលរួមសរុបចំនួន ៣០ នាក់ ក្នុងនោះស្រី ១២នាក់ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter