សកម្មភាពការងាជាក់ស្តែងប្រចាំថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រៃវែង
ចេញ​ផ្សាយ ០១ កក្កដា ២០២០
362

សង្ខេបពត៌មាន៖ សកម្មភាពការងាជាក់ស្តែងប្រចាំថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងងនេសាទខេត្តព្រៃវែមានដូចខាងក្រោម៖

១-ការងារពង្រឹងការអនុវត្តច្បាប់

-បានធ្វើការល្បាតទប់ស្កាត់ការពារចំការឈើ ដាំនៅស្ថានីយ៏ និងស្តារព្រៃឈើ តាសួស ស្រុកកំចាយមារ ខេត្តព្រៃវែង ។

- នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នាយខណ្ឌរដ្ឋបាលព្រៃឈើបានដឹកនាំផ្នែក និងសង្កាត់រដ្ឋបាល ព្រៃឈើក្រោមឱវាទ ពាក់ព័ន្ធ ចូលរួមសវនាការសំណុំរឿង ការបង្កើតមូលដ្ឋានសិប្បកម្ម កែច្នៃផល អនុផលព្រៃឈើ នៅភូមិជ្រៃ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ករណីជនប្រព្រឹត្តឈ្មោះ ទូច ដាំ ភេទប្រុស ។ 

-នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោកនាយខណ្ឌបាន ដឹកនាំផ្នែក និងសង្កាត់រដ្ឋបាល ព្រៃឈើ ក្រោមឱវាទចុះត្រួតពិនិត្យតាមបណ្តារោងសន្និធិ ក្នុងស្រុកពាមរក៏(អ្នកលឿង)បានចំនួន០៤កន្លែងដោយមានការចូលរួមពីសមាសភាព របស់គណៈកម្មការខេត្តដើម្បីត្រួតពិនិត្យការចរាចរឈើក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

២-ការងារបណ្តុះកូនឈើ និងការចែកចាយកូនឈើ

 -បន្តថែទាំ និងបណ្តុះ កូនឈើ ចម្រុះប្រភេទនៅតាមស្នាក់ការ ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលក្រោមឳវាទនិងនៅសួនបណ្តុះកូនឈើសម្តេចហ៊ុនអ្នកលឿង ។

-ខណ្ឌបានផ្តល់កូនឈើប្រភេទប្រណិតគ្រញូង និងធ្នង់កម្ពស់ ២ម៉ែតបរជូន ប្រធានសាលា ឧទ្ធរណ៏ ត្បូងឃ្មុំចំនួន៥០ដើម។

-ផ្នែករដ្ឋបាលព្រៃឈើបាភ្នំបាន ផ្តល់កូនឈើចម្រុះប្រភេទ ដល់ ក្រសួងសាធារណៈការ ចំនួន ២៥០ដើម។

-សង្កាត់រដ្ឋបាលព្រៃឈើ កំចាយមារបានចែកបានចែក ចាយកូនឈើចម្រុះប្រភេទដល់គណៈកម្មការវត្តត្រាចអង្គរទ្រេត ស្រុកស្វាយអន្ទរចំនួន៣០០ដើម ។

-សង្កាត់រដ្ឋបាលព្រៃឈើ ព្រៃវែង ចែកកូនឈើចម្រុះប្រភេទដល់គណៈកម្មការវត្តត្រាចអង្គរទ្រេត ស្រុកស្វាយអន្ទរ ចំនួន២០០ដើម។

៣-គ្រប់គ្រងរោងសន្និធិ និងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ 

-ផ្នែក និងសង្កាត់ក្រោមឱវាទខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែងបានបន្តតាមដានត្រួតពិនិត្យ និងការងារកាត់ស្តុកផល អនុផល ព្រៃឈើ និងការចរាចរឈើ ចេញ

-ចូល នៅតាម រោងសន្និធិ និង រោងសិប្បកម្មកែច្នៃផល អនុ ផល ព្រៃឈើ ក្នុងដែនសមត្ថកិច្ច ក្នុងភូមិសាស្ត្រ ខេត្ត ព្រៃវែង។

ចំនួនអ្នកចូលទស្សនា
Flag Counter