លោកប្រធានមន្ទីរកសិកម្មខេត្ត បានបន្តចុះសិក្សាជាក់ស្តែងទៅលើសក្តានុពលផលិតកម្មស្រូវដែលបានអនុវត្តនៅស្រុកបាភ្នំខេត្តព្រៃវែង
ចេញ​ផ្សាយ ២៦ មិថុនា ២០២០
519

#កម្មវិធីទីពីរ

នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ដដែល លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទព្រៃវែង បានចុះសិក្សាជាក់ស្តែងទៅលើសក្តានុពលផលិតកម្មស្រូវដែលបានអនុវត្តតាមការណែនាំពីអ្នកជុំនាញបញ្ចេកទេសនឹងវិភាគបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅបន្តត្រូវលើកកម្ពស់បន្តការជុំរុញនៃការអនុវត្តដើម្បីបង្កើនផលិតកម្មភាពស្រូវក្នុងខេត្តព្រៃវែងអោយបានបរិមាណផលឈានដល់មួយលានប្រាំសែនតោន/ឆ្នាំ នាពេលខាងមុខនេះដោយត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តន៍លើចំណុចគន្លិះសំខាន់ខ្លះៗមួយចំនួនរួមមាន៖

១-ត្រូវបន្តការអប់រំដល់កសិករអំពីបច្ចេកទេនៃការប្រើប្រាស់គ្រាប់ពូជស្រូវសុទ្ឋល្អ ដោយធ្វើយ៉ាងណាអាចឈានដល់ការកាត់បន្ថយការប្រើប្រាស់ពូជស្រូវដែលនាំចូលពីប្រទេសជិតខាងព្រោះការប្រើប្រាស់ពូជស្រូវនាំចូលយើងសង្កេតឃើញថាបាននាំមកនូវពពួកពូជស្មៅចង្រៃមកជាមួយយ៉ាងច្រើនផងដែ។

២-បន្តការអប់រំនៃការប្រើប្រាស់ជីសុទ្ឋល្អដែលមានការចុះបញ្ជីការត្រឹមត្រូវពីក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទនឹងត្រូវប្រើប្រាស់អោយបានសមស្របតាមលក្ខខណ្ឌបច្ចេកទេសត្រឺមត្រូវជាពិសេសត្រូវពិចារណាកាត់បន្ថយការប្រើប្រាស់ជី ដែលពួកឈ្មួញលាយបញ្ចូលគ្នាច្រើនមុខដោយគ្មានបមាណីកសិកម្មគ្មានស្តង់ដាគុណភាពត្រឹមត្រូវ ឧទាហរណ៍ដូចជាប្រភេទជី ៣-៤ ឬ៥ ពណ៏លាយចូលគ្នាស្រាប់ហើយចលនាលក់យករង្វាន់ដែលជាហេតុធ្វើអោយមានបញ្ហាលើដំណាំរបស់កសិករច្រើនដូចជាជំងឺរលៀកក៍កួរ រលួយស្រទប នឹងផ្សិត លើគ្រាប់ជាដើម។ល។

៣-បន្តការអប់រំអោយមានការយកចិត្តទុកដាក់កាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្មលើដំណាំអោយបានជាអតិបរិមាណ។

៤- បន្តពង្រឹងការយកចិតទុកដាក់លើការថែទាំដំណាំអោយបានល្អប្រសើរឡើងថែមទៀត ។

ចំនួនអ្នកចូលទស្សនា
Flag Counter