#ព្រៃវែង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានចូលរួមកម្មវិធីចុះសួរសុខទុកខបងប្អូនកម្មកររោងចក្រដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកពាមរក៍ ខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង នឹងឯកឧត្តម ថោង វរលក្ខណ៍ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធខេត្ត ក្នុងខណៈនេះដែ ឯកត្តមក៏បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងគីឡូម៉ែត្រលេខ៤៨-៤៩ចំណុច ភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨:២០នាទី។ ក្នុងឱកាសនេះដែរ លោកអ៊ុក សំណាង ក៍បាននាំយកអំណោយជាថវិកាផ្ទាល់ខ្លួនមួយចំនួនចែកជូនដល់បងប្អូនកម្មកររងរបួសកំពុងសម្រាកព្យាបាលចំនួន២៧នាក់ និងឧបត្ថមថវិកាជូនមន្ទីរពេទ្យបង្អែកស្រុកមួយចំនួនទៀតដើម្បីចាត់ចែងការងារក្នុងមន្ទីរពេទ្យផងដែរ។