ព្រែវែង៖ នៅថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអនុញ្ញាតទទួលជួប ប្រតិភូរាជបណ្ឌិតសភាកម្ពុជា ពិភាក្សាការងារនឹងផ្តល់ពិសោធន៍មួយចំនួនទាកទងក្នុងការលើកកំពស់ការអភិវឌ្ឍន៍វិស័យកសិកម្មជាពិសេសផលិតកម្មដំណាំបន្លែ នឹងទីផ្សារជាមួយក្រុមការងារសិក្សាស្រាវជ្រាវ មកពីរាជបណ្ឌិតសភាកម្ពុជា ដែលដឹកនាំដោយលោក ឈឿន សាវន ដើម្បីសិក្សាស្វែងយល់អំពីផលិតកម្មដំណាំបន្លែ នឹងចរន្តទីផ្សារ បញ្ហាប្រឈមនឹងដំណោះស្រាយ នៅខេត្តព្រៃវែងក្រោយជុំនួបពិភាក្សាផ្លាស់ប្តូបទពិសោធន័នឹងទស្សនះវិយមួយចំនួនរួច ក្រុមការងារបានបន្តបេសកកម្មបានចុះសិក្សាស្រាវជ្រាវស្វែងយល់ជាក់ស្តែងផ្ទាល់ជាមួយក្រុមកសិករផលិតកម្មបន្លែនឹងចរន្តទីផ្សារ របស់កសិករនៅភូមិប្រស្រែ ប្រស្រែកើត ឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។