ព្រៃវែង៖ សកម្មភាពការងារជាក់ស្តែងប្រចាំថ្ងៃអង្គារ ៣ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ខណ្ធរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែងមានដូចខាងក្រោម៖
*ការងារការពារធនធានជលផល
ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលក្រោមឱវវាទចុះបង្ក្រាបបទលល្មើសជលផលនៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង អនុវត្តបានចំនួន ១ ករណី ពីបទ នេសាទដោយឧបករណ៍ស្បៃមុង បំផ្លាញវត្ថុតាងមាន៖
១.លូស្បៃមុងចំនួន ២៧ មាត់
២. របាំងស្បៃមុងប្រវែង ១ ៣៥០ ម៉ែត្រ
៣. បង្គោលចម្រឹងចំនួន ៤៥០ ដើម
៤. លែងត្រីចម្រុះ ទម្ងន់ ១៤ គីឡូក្រាម
*ការងារវារីវប្បកម្ម
ខណ្ឌបានចែកកូនត្រីអណ្ដែងពូជចំនួន៥ ០០០ កូន ជូនកសិករចំនួន ៥ នាក់ នៅឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។