សកម្មភាពការងារជាក់ស្តែងប្រចាំថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង
ចេញ​ផ្សាយ ២៣ មិថុនា ២០២០
368

សម្រង់ព័ត៌មាន៖ សកម្មភាពការងារជាក់ស្តែងប្រចាំថ្ងៃច័ន្ទ ២ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០៖ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលក្រោមឱវវាទចុះបង្ក្រាបបទលល្មើសជលផលនៅស្រុកពាមរក៍ និងស្រុកពោធិ៍រៀង អនុវត្តបានចំនួន ២ ករណី ពីបទ នេសាទដោយឧបករណ៍ស្បៃមុង បំផ្លាញវត្ថុតាងមាន៖

១. លូស្បៃមុងចំនួន ៤៥ មាត់

២. របាំងស្បៃមុងប្រវែង ២ ២៥០ ម៉ែត្រ

៣. បង្គោលចម្រឹងចំនួន ៧៤០ ដើម

៤. លែងត្រីចម្រុះ ទម្ងន់ ២៧ គីឡូក្រាម

ចំនួនអ្នកចូលទស្សនា
Flag Counter