សកម្មភាពការងារជាក់ស្តែងប្រចាំថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង
ចេញ​ផ្សាយ ២៣ មិថុនា ២០២០
424

សម្រង់់ព័ត៌មាន៖ សកម្មភាពការងារជាក់ស្តែងប្រចាំថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃបែង បានអនុវត្តដូចខាងក្រោម៖

I- ផ្នែកបសុព្យាបាល៖ បានចុះណែនាំបច្ចេកទេសចិញ្ចឹមគោ ដល់កសិករឈ្មោះ ធា សំបូរ មានគោសរុបចមនួន១០ ក្បាល គាត់បានទិញពូជស្មៅពីខេត្តបាត់ដំបង ដើម្បីដាំជាដំណាំចំណីសត្វ (ពូជស្មៅផ្អែម)  និងបានណែនាំឱ្យគាត់ធ្វើអនាម័យទ្រុង ចាក់វ៉ាក់សាំងការពា ធ្វើការបង្កាត់ពូជដោយសិប្បនិម្មិត ធ្វើឡជីវឧស្ម័ន និងផ្តល់ថ្នាំសំលាប់មេរោគជូនគាត់ ។

- លោកប្រធានផ្នែកបសុព្យាបាល នៃការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះពិនិត្យគោសង្ស័យកើតជំងឺអុតក្តាម នៅភូមិស្ទឹងសន្តិភាព ឃុំអ្នកលឿង មានគោសរុបចំនួន ៣៤៧ក្បាល មានគោឈឺចំនួន៣៦ក្បាល តាមការពិនិត្យបានបញ្ជាក់ឃើញថាគោទាំងនេះ ចាប់ផ្តើមឈឺ ចាប់ពីថ្ងៃទី០៩-១០ ខែមិថុនា ឆ្នាំ២០២០ ហើយឆ្លងពីឃុំវាលរបង ស្រុកពាមជរ ព្រោះភូមិនេះមានព្រំប្រទល់ជាប់គ្នា។ ក្នុងនោះមន្រ្តីជំនាញបានណែនាំឱ្យម្ចាស់សត្វធ្វើការបំបែកសត្វឈឺចេញពីសត្វជា កុំប្រលែងឱ្យស៊ីនៅទីវាលរួមគ្នា និងបានផ្តល់ថ្នាំប្លឺមេទិលឡែន ដល់ម្ចាស់សត្វ ដែលមានសត្វឈឺសម្រាប់ព្យាបាល ។

II- ផ្នែកសុខភាពសាធារណះ៖ មន្រ្តីប្រចាំសត្តឃាតនៅតាមបណ្តាស្រុក - ក្រុង បានចុះត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វ មុន និងក្រោយពិឃាតសត្វ ។

- បានអនុវត្តវិធានការធ្វើអនាម័យនៅក្នុងសត្តឃាត អនាម័យលើខ្លួនសត្វ អនាម័យដល់កម្មករពិឃាតសត្វ ពេទ្យសត្វប្រចាំសត្តឃាត ការបាញ់ថ្នាំសំលាប់មេរោគ មុននិងក្រោយពិឃាតសត្វ នៅក្នុងសត្តឃាត គឺដើម្បីបញ្ជាក់ថាសាច់ និងផលិតផលសត្វ មានគុណភាពល្អ សុវត្ថិភាព ដែលអាចធ្វើចរាចរនៅលើទីផ្សារ ដើម្បីធានាដល់សុខមាលភាព ដល់អ្នកហូបចុក ។

III- ផ្នែកផលិតកម្ម៖ មន្រ្តីជំនាញរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះបង្កាត់សិប្បនិម្មិតបានគោចំនួន០១ក្បាល នៅភូមិដូនកឹង ឃុំដូនកឹង ស្រុកកំចាយមារ ។

IV- ការងារសហការណ៍៖ មន្រ្តីជំនាញបានចុះបណ្តុះបណ្តាល ដល់កសិករបណ្តុំចិញ្ចឹមជ្រូកសាច់ នៅភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ។

អ្នកចូលរួមមានៈ អ្នកសម្របសម្រួលថ្នាក់ស្រុក មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត ផ្សព្វផ្សាយឃុំ គ្រូសម្របសម្រួល និងកសិករចំនួន១៥នាក់ ស្រី១០នាក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter