សម្រង់ព័ត៌មាន៖ សកម្មភាពការងារជាក់ស្តែងប្រចាំថ្ងៃព្រហស្បត៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ខណ្ឌរដ្ខបាលជល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងមាដូចខាងក្រោម។
ទី១ការងារបង្រ្កាប់បទស្មើស
ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវវាទចុះបង្ក្រាបបទលល្មើសជលផលមួយកន្លែងស្តិតនៅស្រុកពាមជរ អនុវត្តសម្រេចបានចំនួន ១ករណី ពីបទ"នេសាទដោយឧបករណ៍ស្បៃមុង" បានបំផ្លាញនូវវត្ថុតាងមានដូចជា៖
១. លូស្បៃមុងចំនួន ២៦មមាត់
២. របាំងស្បៃមុងប្រវែង ១ ០៥០ ម៉ែត្រ
៣. បង្គោលចម្រឹងចំនួន ៥១០ ដើម
៤. លែងត្រីចម្រុះ ទម្ងន់ ១៥ គីឡូក្រាម
៥. ឈិបយន្ត ចំនួន ២ វង់ និងដងឈិបយន្តចំនួន ២ ដើម
ទី២-ការងារវារីវប្បកម្ម៖
ខណ្ឌបានសហការជាមួយការិយាល័យកសិកម្មស្រុកពាមជរ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំកោះចេក បានបើកកម្មវិធីប្រជុំផ្សព្វផ្សាយ សិក្សាទៅលើខ្សែច្រវាក់តម្លៃ និងវិភាគបញ្ហាផលិតកម្មក្រុមមផលិតកង្កែបជាមួយ និងដំណោះស្រាយនៃកម្មវិធី ASPIRE ដែលមានកសិករចូលរួមចំនួន ១៥នាក់ (ស្រី ៤នាក់) មកពីភូមិស្ពាន និងភូមិកចេក ឃុំកោះចេក ស្រុកពាមជរ។ សូមបញ្ជាក់ផងដែរថានៅ ឃុំកោះចេក សកម្មភាពផលិតកូនកង្កែប និងការចិញ្ចឹមកង្កែបសាច់មានការរីកសាយភាយច្រើន ដោយពួកគាត់បានសំណូមពរដល់មន្រ្តីជំនាញក្នុងការជ្រើសរើសបង្កើតជាក្រុមថ្មី១ក្រុមបន្ថែមទៀត សរុប ៣ក្រមគឺ ២ក្រុមសម្រាប់ឃុំកោះចេក និង ១ក្រុមនៅឃុំព្រែកសំបួរ សម្រាប់ឆ្នាំ២០២០។