សម្រង់ព័ត៌មាន៖ ពីសកម្មភាពការងារប្រចាំថ្ងៃអង្គារ ១១ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវវាទចុះបង្ក្រាបបទលល្មើសជលផលនៅស្រុកពាមរក៍ អនុវត្តបានចំនួន ២ ករណី ពីបទ នេសាទដោយឧបករណ៍ស្បៃមុង និងរក្សាទុកឧបករណ៍ឈិបយន្ត បំផ្លាញវត្ថុតាងមាន៖
១. លូស្បៃមុងចំនួន ១២ មាត់
២. របាំងស្បៃមុងប្រវែង ៧៥០ ម៉ែត្រ
៣. បង្គោលចម្រឹងចំនួន ៣៣០ ដើម
៤. លែងត្រីចម្រុះ ទម្ងន់ ៥ គីឡូក្រាម
៥. ឈិបយន្ត ចំនួន ២ វង់
៦. ដងឈិបយន្តចំនួន ២ ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម