សកម្មភាពការងារប្រចាំថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង
ចេញ​ផ្សាយ ១១ មិថុនា ២០២០
319

សម្រង់ព័ត៌មាន៖ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងរួមមាន៖

*បានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលក្រោមឱវវាទចុះបង្ក្រាបបទលល្មើសជលផលនៅឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង អនុវត្តបានចំនួន ១ ករណី ពីបទ នេសាទដោយឧបករណ៍ស្បៃមុងបំផ្លាញវត្ថុតាងមាន៖

១. លូស្បៃមុងចំនួន ១៧ មាត់

២. របាំងស្បៃមុងប្រវែង ៨៥០ ម៉ត្រ

៣. បង្គោលចម្រឹងចំនួន ២៨០ ដើម

៤. លែងត្រីចម្រុះ ទម្ងន់ ១០ គីឡូក្រាមផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter