ព្រៃវែង៖ នៅថ្ងៃអង្គារ ៤រោច ខែ ជេស្ឋ ឆ្នាំ ជូត ទោស័កព.ស.២៥៦៤ ត្រូវនិងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំមន្ត្រីរិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ចុះផ្សព្វផ្សាយស្តីពី វិធានការណ៍ការពារជម្ងឺ ការតាមដាន និងទប់ស្កាត់ ជំងឺឆ្លងសត្វ និងចុះចាក់វ៉ាក់សាំងការពារជំងឺបូសខ្យល់គោ ក្របី ស្ថិតនៅភូមិជីពុត ឃុំរំចេក ស្រុកព្រះស្តេច អនុវត្តសម្រេចបាន ចាក់វ៉ាក់សាំងការពារជម្ងឺជូនប្រជាពលរដ្ឋចិញ្ចឹមសត្វបានគោសរុបចំនួន ១៧៥ក្បាល ព្រមទាំងបានចែកជូននូវសំភារៈបរិក្ខា បសុពេទ្យ ជូនដល់មន្ត្រីជំនាញស្រុកផងដែរ ។