សកម្មភាពការងារជាក់ស្តែងប្រចាំថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង
ចេញ​ផ្សាយ ០៤ មិថុនា ២០២០
465

សម្រង់ព័ត៌មាន៖ ស្តីពីសកម្មភាពការងារ ជាក់ស្តែងប្រចាំថ្ងៃពុធ ១៣កើត ខែ ជេស្ឋ ឆ្នាំ ជូត ទោស័កព .ស ២៥៦៤ ត្រូវនិងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានអនុវត្តសកម្មភាពការងារដូចតទៅ៖

ផ្នែកបសុព្យាបាល៖

១- ការតាមដានជំងឺ៖ ពិនិត្យការចិញ្ចឹមមាន់របស់ពេទ្យសត្វភូមិ ស្ថិតនៅភូមិឆ្វាង ឃុំប្រធាតុ ស្រុកកំពង់ត្របែក មានមាន់មេចំនួន១៣ក្បាល កូន៨០ក្បាល បានណែនាំឱ្យគាត់អនុវត្តវិធានជីវសុវត្ថិភាព និងអនាម័យអោយបានស្អាតជាប្រចាំ ។

-មន្រ្តីជំនាញការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត បានអមដំណើរ លោកប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យមើលវឌ្ឍនៈភាពនៃការចិញ្ចឹមមាន់ នៅផ្ទះកសិករ ឈ្មោះ ម៉េង នាង នៅភូមិត្នោតស្វាយ ឃុំរោងដំរី  ស្រុកបាភ្នំ និងនៅផ្ទះ កសិករ អ៊ំ ភារ៉ា ភូមិក្រាំង ឃុំស្ពឺ"ក"  ស្រុកបាភ្នំ។ ក្នងឱកាសនោះលោកប្រធានមន្ទីរ មានការកោតសរសើរ ដល់កសិករដែលបានខិតខំប្រឺងប្រែង និងយកចិត្តទុកដាក់ក្នុងការចិញ្ចឹមមាន់ ហើយនេះជាមុខរបរ ដែលទទួលបានប្រាក់កំរៃពីការចិញ្ចឹម បរិបទជំងឺCovid ១៩ ផងដែរ។ 

*ជាចុងក្រោយលោកប្រធានមានមតិផ្តាំផ្ញើរដល់ពួកគាត់ ឱ្យយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សាំងការពាជំងឺ និងអនុវត្តវិធានជីវសុវត្ថិភាព ឬរាយការរាយការណ៍ជាបន្ទាន់ ករណីកើតឡើងជាយថាហេតុណាមួយ ក្នុងបច្ចេកទេសចិញ្ចឹម មកដល់មន្រ្តីជំនាញ ដើម្បីចាត់ការអោយបានទាន់ពេលវេលា ក្នុងឱកាសនោះលោកប្រធានក៍បានផ្តល់ថ្នាំសំលាប់មេរោគជូនប្រជាពលរដ្ឋនៅទីនោះផងដែរ ។

ផ្នែកសុខភាពសាធារណៈ៖

- មន្រ្តីប្រចាំសត្តឃាតនៅតាមបណ្តាស្រុក ក្រុង បានអនុវត្តការធ្វើវីធានការអនាម័យនៅក្នុងសត្តឃាត អនាម័យលើខ្លួនសត្វ អនាម័យដល់អ្នកពិឃាតសត្វ ពេទ្យសត្វប្រចាំសត្តឃាត និងការបាញ់ថ្នាំសំលាប់មេរោគ មុនក្រោយពិឃាតសត្វ  គឺដើម្បីបញ្ជាក់ថាសាច់ ផលិតផលសត្វ មានគុណភាពល្អ សុវត្ថិភាព ដែលអាចធ្វើចរាចរនៅលើទីផ្សារ ដើម្បីធានាដល់សុខមាលភាព ដល់អ្នកហូបចុក ហើយនេះជាការរួមចំណែកមួយផ្នែក ក្នងការការពារជំងឺ COVID 19 ផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter