ព្រៃវែង៖ នៅព្រឹកថ្ងៃអង្គារ៍ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែងបានរៀបចំវេទិការផ្គូរ ផ្គងស្តីពី"ដៃគូរធ្វើអាជីវកម្មផលិតកម្មគ្រាប់ពូជស្រូវ" ក្រោមអធិបតីភាព ឯកឧត្តម គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងថ្នាក់ជាតិនៃកម្មវិធីជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ(Rice-SDP) លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម និងលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីមន្រី្តគម្រោងនៃកម្មវិធី Rice-SDP មន្រ្តីនាយកដ្ឋានសំណាំស្រូវ មន្រ្តីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ស្ថានីយ៍ផលិតគ្រាប់ពូជស្រូវ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ តំណាងសហគមន៍កសិកម្មផលិតគ្រាប់ពូជស្រូវ និងដៃគូអភិវឌ្ឍន៍នានា សរុបមានអ្នកចូលរួមចំនួន៥៣នាក់។ នៅក្នុងវេទិកានេះ ប្រព្រឹត្តទៅមានរយ:ពេល២ថ្ងៃគឺចាប់ពីថ្ងៃទី០២-០៣ ខែឧសភាឆ្នាំ២០២០ ដោយមានខ្លឹមសារផ្តោតសំខាន់ទៅលើស្ថានភាពទូទៅផលិតកម្មគ្រាប់ពូជស្រូវ និងទីផ្សារ ការបញ្ជាក់វិញ្ញាបនប័ត្របញ្ជាក់គុណភាពគ្រាប់ពូជស្រូវ ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា និងផ្លាស់ប្តូរបទពិសោធន៍នានាដែលបានអនុវត្តន៍កន្លងមក។