សម្រង់ព័ត៌មាន ស្តីពីសកម្មភាពការងារប្រចាំថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលព្រៃវែង
ចេញ​ផ្សាយ ០១ មិថុនា ២០២០
594

សម្រង់ព័ត៌មាន៖ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃអាទិត្យ ១០កើត ខែ ជេស្ឋ ឆ្នាំ ជូត ទោស័កព .ស ២៥៦៤ ត្រូវនិងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានអនុវត្តសកម្មភាពការងារដូចខាងក្រោម៖

I- ផ្នែកបសុព្យាបាល ៖

-ការតាមដានជំងឺ៖ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅទ្រុងចិញ្ចឹមជ្រូករបស់កសិករ ឈ្មោះយឹម សុគា នៅភូមិអន្សោង ឃុំអន្សោង ស្រុកកំពង់ត្របែក គាត់មានចិញ្ចឹមជ្រូកមេ១ក្បាល សាច់១៣ក្បាល កូន៨ក្បាល និងបានណែនាំឱ្យគាត់ធ្វើវ៉ាក់សាំង និងអនុវត្តវិធានជីវសុវត្ថិភាពជាប្រចាំផងដែរ ។

II- ផ្នែកសុខភាពសាធារណៈ៖

- មន្រ្តីប្រចាំសត្តឃាតនៅតាមបណ្តាស្រុក - ក្រុង បានអនុវត្តការធ្វើអនាម័យនៅក្នុងសត្តឃាត អនាម័យលើខ្លួនសត្វ អនាម័យដល់កម្មករពិឃាតសត្វ ពេទ្យសត្វប្រចាំសត្តឃាត ការបាញ់ថ្នាំសំលាប់មេរោគ មុននិងក្រោយពិឃាតសត្វ នៅក្នុងសត្តឃាត គឺដើម្បីបញ្ជាក់ថាសាច់ និងផលិតផលសត្វ មានគុណភាពល្អ សុវត្ថិភាព ដែលអាចធ្វើចរាចរនៅលើទីផ្សារ ដើម្បីធានាដល់សុខមាលភាព ដល់អ្នកហូបចុក ហើយនេះជាការរួមចំណែកមួយផ្នែក ក្នងការការពារជំងឺ COVID 19 ផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter