សកម្មភាពការងារប្រចាំថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលព្រៃវែង
ចេញ​ផ្សាយ ២៨ ឧសភា ២០២០
359

សង្ខេបព័ត៌មាន៖ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង សង្កាត់រដ្ឋបាលជលផលកំពង់លាវ បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត  និងសង្កាត់រដ្ឋបាលជលផលក្រោមឱវវាទចុះបង្ក្រាបបទលល្មើសជលផលនៅស្រុកពាមរក៍ និងក្រុងព្រៃវែងអនុវត្តបានចំនួន ២ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង និងសម្រាស់ដែលជាមធ្យោបាយធ្វើឱ្យត្រីកុំ វត្ថុតាងបំផ្លាញចោលមាន៖

១.លូស្បៃមុងចំនួន ១៨ មាត់

២. របាំងស្បៃមុងប្រវែង ៩០០ ម៉ត្រ

៣. បង្គោលចម្រឹងចំនួន ៣០០ ដើម

៤. លែងត្រីចម្រុះ ទម្ងន់ ១៥ គីឡូក្រាម

៥. សម្រាស់ទំហំ ៣២០ ម៉ែត្រការេផងដែ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter