សម្រង់ព័ត៌មាន៖ ស្តីពីសកម្មភាពការងារប្រចាំ២៦ ខែឧសភា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលព្រៃវែង
ចេញ​ផ្សាយ ២៧ ឧសភា ២០២០
399

សម្រង់ព័ត៌មាន៖ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវវាទចុះបង្ក្រាបបទលល្មើសជលផលនៅស្រុកពាមរក៍ អនុវត្តបានចំនួន ១ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង វត្ថុតាងបំផ្លាញចោលរួមមាន៖

១.លូស្បៃមុងចំនួន ១៥ មាត់

២.របាំងស្បៃមុងប្រវែង ៧៥០ ម៉ត្រ

៣.បង្គោលចម្រឹងចំនួន ៣០០ ដើម

៤.លែងត្រីចម្រុះ ទម្ងន់ ៥ គីឡូក្រាម។ 

ចំនួនអ្នកចូលទស្សនា
Flag Counter