សម្រង់ព័ត៌ាមាន៖ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃទីច័ន្ទ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័កព .ស ២៥៦៤ ត្រូវនិងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានអនុវត្តសកម្មភាពការងារដូចខាងក្រោម៖
I- ផ្នែកបសុព្យាបាល៖
១-ការតាមដានជំងឺ៖ នាំមន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងពេទ្យសត្វស្រុកចុះភូមិវាលរបងក្រោម ភូមិព្រែកត្រែង ឃំុអង្គរ ស្រុកពាមជរ ដោយធ្វើការសហការណ៍ជាមួយលោកមេភូមិ មេឃុំ ដើម្បីចុះផ្សព្វផ្សាយពីវិធានការការពា ជំងឺអុតក្តាម គោ ក្របី ដល់កសិករម្ចាស់សត្វ ពីប្រភពនៃការចំលងជំងឺ និងបានចែកថ្នាំ ប្លឺមេទិលឡែន ជូនប្រជាកសិករដែលជាម្ចាស់សត្វរួមមាន៖
- នៅភូមិវាលរបងក្រោម មានសត្វសរុប ៣៥៧ក្បាល មានសត្វកើតជម្ងឺចំនួន១៦ក្បាល បានចែកថ្នាំ ប្លឺមេទិលឡែន បានចំនួន ៥៦គ្រួសារ ។
- នៅភូមិនព្រែកត្រែង មានសត្វសរុប ២៦៣ក្បាល មានសត្វកើតជម្ងឺចំនួន ២៣ក្បាល បានចែកប្លឺមេទិលឡែនបានចំនួន ៤៧គ្រួសារ ។
+ មន្រ្តីប្រចាំការបានចុះពិនិត្យកសិករចិញ្ចឹមមាន់នៅភូមិព្រៃខ្១ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ កសិករ សាន ធា មានមាន់សរុប១៩៨ក្បាល ហើយបានណែនាំឱ្យគាត់ធ្វើវិធានជីវសុវត្ថិភាព និងអនាម័យសត្វជាប្រចាំ ។
+ មន្រ្តីនាញ់ផ្នែកផលិតកម្មនឹងបសុព្យបាលខេត្តបានចុះពិនិត្យការចិញ្ចឹមជ្រូក ១២០០ក្បាលសហការជាមួយក្រុមហ៊ុនCPស្ថិតនៅភូមិពពេល ឃុំក្របៅ ស្រុកកំចាយមារ បានប្រមូលផលហើយ ។
II-ផ្នែកសុខភាពសាធារណះ៖
- មន្រ្តីប្រចាំការសត្តឃាតដ្ឋាននៅតាមបណ្តាស្រុក - ក្រុង បានអនុវត្តការធ្វើអនាម័យនៅក្នុងសត្តឃាត អនាម័យលើខ្លួនសត្វ អនាម័យដល់កម្មករអ្នកពិឃាតសត្វ ពេទ្យសត្វប្រចាំការនៅសត្តឃាត ការបាញ់ថ្នាំសំលាប់មេរោគ មុននិងក្រោយពិឃាតសត្វ នៅក្នុងសត្តឃាត គឺដើម្បីបញ្ជាក់ថាសាច់ និងផលិតផលសត្វ មានគុណភាពល្អ និងសុវត្ថិភាព ដែលអាចធ្វើចរាចរនៅលើទីផ្សារបាន ដើម្បីធានាដល់សុខមាលភាព ដល់អ្នកហូបចុក ហើយនេះជាការរួមចំណែកមួយផ្នែក ក្នងការការពារជំងឺ COVID 19 ផងដែរ ។