សម្រង់ព័ត៌មាន៖ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង
ចេញ​ផ្សាយ ១៣ ឧសភា ២០២០
583

សម្រង់ព័ត៌មាន៖ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានអនុវត្តដូចខាងក្រោម៖

 -បានធ្វើការល្បាតការពារចំការឈើ ដាំនៅស្ថានីយ៏ និងស្តារព្រៃឈើ តាសួស ស្រុកកំចាយមារ ខេត្តព្រៃវែង ។

-នៅព្រឹកថ្ងៃទី១២ ខែឧសភាក្រុមការងារគណៈកម្មការត្រួតពិនិត្យការចរាចរដឹកជញ្ជូន ផល អនុផលព្រៃឈើស្ថិតក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដឹកនាំ ដោយលោក ឡាច ភីរ៉ាត់ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង និងមានកម្លាំង សមត្ថកិច្ចចម្រុះបានបន្តចុះ ធ្វើការត្រួតពិនិត្យកាត់ស្តុកចុងក្រោយផល អនុផល ព្រៃឈើ តាម រោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើនៅក្នុងស្រុកពារាំងចំនួន០៥កន្លែង។ ក្នុងនោះក៏បានធ្វើការណែនាំឲ្យ បងប្អូនអាជីវករគោរពច្បាប់ឲ្យបាន ត្រឹមត្រូវនិងសហការជាមួយសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានឲ្យបានល្អ ។

-បន្តថែទាំ និងបណ្តុះ កូនឈើ ចម្រុះប្រភេទនៅតាមស្នាក់ការ ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលក្រោមឳវាទនិងនៅសួនបណ្តុះកូនឈើ សម្តេចហ៊ុន សែន អ្នកលឿង។ -ផ្នែកនិងសង្កាត់ក្រោមឱវាទខណ្ឌ បានចែកចាយកូនឈើចម្រុះប្រភេទជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានតាម តម្រូវការជាក់ស្តែង។

-ផ្នែក និងសង្កាត់ក្រោមឱវាទខណ្ឌបានចុះត្រួតពិនិត្យនិងកាត់ ស្តុក ការចរាចរឈើចេញចូល នៅតាមរោងសន្និធិ និង រោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើ និងបន្តចុះវាយតម្លៃលក្ខណ:សម្បត្តិរោងសន្និធិ និង រោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើប្រភេទ បានស្នើសុំបង្កើត និងបន្តសុពលភាពឆ្នាំថ្មី ២០២០។ 

ចំនួនអ្នកចូលទស្សនា
Flag Counter