ព័ត៌មានខ្លី៖ស្តីពីកម្មភាពការងារប្រចាំថ្ងៃ១២ ខែឧសភា ឆ្នាំ២០២ របស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង
ចេញ​ផ្សាយ ១៣ ឧសភា ២០២០
487

សង្ខេបព៍ត៌មាន៖ ប្រចាំថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងមាន៖

ខណ្ឌរដ្ឋបាលកំពង់លាវបានដឹកនាំផ្នែក និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ សហការជាមួយរដ្ឋបាលឃុំពាមរក៍ ស្រុកពាមរក៍ ចុះបង្ក្រាបបទល្មើសជលផលនៅស្រុកពាមរក៍ អនុវត្តបានចំនួន ១ ករណី ពីបទ នេសាទដោយឧបករណ៍ស្បៃមុងខុសច្បាប់ដោយបានបំផ្លាញឧបករណ៍បទល្មើសមានដូចជា៖

១. លូស្បៃមុង ២២ មាត់

២. របាំងស្បៃមុងប្រវែង ១២ ០០០ ម៉ែត្រ

៣. បង្គោលចម្រឹងចំនួន ៤០០ ដើម

៤. ចាក់លែងត្រី ១០ គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter