សម្រង់ព័ត៌មាន៖ ពីកកម្មភាពការងារប្រចាំថ្ងៃច័ន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ របស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងមានដូចខាងក្រោម៖
*ផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ សហការជាមួយបញ្ជាការឯកភាពស្រុកពារាំង ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចបឹងព្រួល ឃុំកំពង់ពពិល ស្រុកពារាំង អនុវត្តសម្រេចបានចំនួន ៣ ករណី ពីបទ ការជីកប្រឡាយរណ្ដៅ និងស្រះទ្រង់ទ្រាយធំនៅក្នុងដែននេសាទគ្មានការអនុញ្ញាត វត្ថុតាងដកហូតឃាត់ទុកមាន៖
១. អេស្ការវ៉ាទ័រ ៣ គ្រឿង
២. អាប៊ុលរុញដី ៣ គ្រឿង
៣. រថយន្ដដឹកអេស្ការវ៉ាទ័រ ២ គ្រឿង