ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម សហកាជាមួយមន្ទីរកសិកម្មខេត្តព្រៃវែង បានចុះពិនិត្យស្ថានភាពដាំដុះដំណាំស្រូវដើមរដូវវស្សា និងផ្តល់ការណែនាំបច្ចេកទេសផលិតកម្មដំណាំស្រូវ តាមការណែនាំដ៏ខ្ពង់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម
ចេញ​ផ្សាយ ០៦ ឧសភា ២០២០
819

ខេត្តព្រៃវែង៖ នៅថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម និង លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានចុះពិនិត្យស្ថានភាពដាំដុះដំណាំស្រូវដើមរដូវវស្សា និងផ្តល់ការណែនាំបច្ចេកទេសផលិតកម្មដំណាំស្រូវ និងជំរុញដាំដុះស្រូវស្រាលមិនប្រកាន់រដូវ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការធានាបាននូវសន្តិសុខស្បៀង និងការនាំចេញអង្ករ នៅពេលដែលពិភពលោកកំពុងរងនូវការរាលដាលនៃជំងឺ Covid19។ លោកប្រធាននាយកដ្ឋាន ជម្រាបជូនមន្ត្រីមន្ទីរកសិកម្ម ខេត្តអំពីតម្រូវការស្បៀងនៅទីផ្សារអន្តរជាតិមានការកើនឡើង ហើយតម្លៃស្រូវ និងអង្ករក៏ស្ទុះឡើងផងដែរ។ ជាមួយគ្នានេះ តាមការព្យាករណ៍ ទឹកភ្លៀងដើមរដូវនឹងសំបូរដែលអាចបង្ករលក្ខណៈល្អដល់កសិករក្នុងការដាំដុះស្រូវស្រាលដើមរដូវ។ ក្នុងថ្ងៃដដែលនេះ ក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានចុះពិនិត្យការដាំដុះស្រូវ និងជួបសំណេះសំណាល ជាមួយកសិករនៅភូមិព្រៃកណ្តៀង ឃុំព្រៃណ្តៀង ស្រុកពាមរក៌ ចុះពិនិត្យការសាងសង់លានហាល និងឃ្លាំងស្តុកគ្រាប់ពូជស្រូវរបស់សហគមន៍កសិកម្មបាភ្នំមានជ័យក្នុងភូមិរោងដំរី ឃុំរោងដំរី ស្រុកបាភ្នំ ក្រោមជំនួយរបស់ Jica តាមរយៈគម្រោង RSPP ចុះពិនិត្យការផលិតគ្រាប់ពូជស្រូវសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជានៅសហគមន៍បូពា៌សែនជ័យនៅភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច។ ក្នុងពេលចុះពិនិត្យឃ្លាំងស្តុកនៅតាមសហគមន៍នីមួយៗ លោកប្រធាននាយកដ្ឋានក៏បានណែនាំអំពីបច្ចេកទេសផលិតកម្មគ្រាប់ពូជស្រូវ ការត្រួតពិនិត្យគុណភាពតាមស្តង់ដារ និងការជំរុញទីផ្សារគ្រាប់ពូជស្រូវ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter