សកម្មភាពការងារប្រចាំថ្ងៃ៤ ខែឧសភា ឆ្នាំ២០២០ របស់ខណ្ឌរដ្ខបាលជលផ ព្រៃវែង
ចេញ​ផ្សាយ ០៥ ឧសភា ២០២០
411

សង្ខេបព័ត៌មាន៖ សកម្មភាពការងារប្រចាំថ្ងៃច័ន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ខណ្ឌរដ្ខបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានអនុវត្តដូចខាងក្រោម៖

ផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះបង្ក្រាបបទល្មើសជលផលនៅឃុំព្រែកតាសរ ស្រុកពោធិ៍រៀង និងឃុំកំពង់ប្រាំង ស្រុកពារាំង អនុវត្តបានចំនួន ២ ករណី ពីបទ នេសាទដោយឧបករណ៍ថ្មីដែលគ្មានចែងក្នុងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនេសាទដោយប្រើឧបករណ៍ឆក់ ដោយបានបំផ្លាញឧបករណ៍បទល្មើសមាន៖

១. របាំងសាច់អួន ៣០០ ម៉ែត្រ

២. បង្គោលចម្រឹងចំនួន ១៤០ ដើម

៣. អាំងវែរទ័រចំនួន ២ គ្រឿង

៤. អាគុយ៤០ អំពែ ២ គ្រឿង ៥. ដងឆក់៤ ដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter