សង្ខេបព័ត៌មាន៖ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃព្រហស្បត៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងមានដូចខាងក្រោម៖
*ផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបបទល្មើសជលផល នៅកន្លែងនេសាទសហគមន៍ស៊ីធរកណ្ដាល ស្រុកស៊ីធរកណ្ដាលបានសហការ អនុវត្តសម្រេចបាន ១ករណី ពីបទ"នេសាទដោយឧបករណ៍នេសាទស្បៃមុង" ដោយបានបំផ្លាញនូវវត្ថុតាងបទល្មើសដូចខាងក្រោម៖
១.លូស្បៃមុងចំនួន ១១ មាត់
២.របាំងស្បៃមុងប្រវែង ៦៦០ ម៉ែត្រ
៣.បង្គោលចម្រឹងចំនួន ២២០ ដើម
៤.បានលែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញ ១០ គក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម