#សង្ខេបព័ត៌មាន៖ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃទី២០-២១ ខែមេសា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងមានដូចខាងក្រោម៖
១-ការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ
ក្រុមការងារគណៈកម្មការត្រួតពិនិត្យការចរាចរដឹកជញ្ជូនផល អនុផលព្រៃឈើប្រចាំការ នៅតាមគោលដៅទាំង២ បន្តចុះល្បាត តាមផ្លូវជាតិ១១ និងផ្លូវជាតិ លេខ៨។ ដោយឡែកផ្នែករដ្ឋបាល ព្រៃព្រៃវែង បានដឹកនាំមន្ត្រីសង្កាត់ រដ្ឋបាលព្រៃឈើកំចាយមារ ចុះល្បាតក្នុងដែនសមត្ថកិច្ច នៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ រមាសហែក (តាសួស)ដើម្បី ប្រមូលកម្លាំងប្រជាពលរដ្ឋ ពន្លត់ភ្លើងឆេះព្រៃចម្ការឈើ ។
២-ការងារបណ្តុះ និងចែកចាយកូនឈើ
-បន្តថែទាំ និងបណ្តុះ កូនឈើ ចម្រុះប្រភេទនៅតាមស្នាក់ការ ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលក្រោមឳវាទ នៅសួនបណ្តុះកូនឈើ សម្តេចហ៊ុន សែន អ្នកលឿង។
-ផ្នែកនិងសង្កាត់ក្រោមឱវាទខណ្ឌបានចែកចាយកូនឈើចម្រុះប្រភេទជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន២០០ដើម។
៣-ការងារគ្រប់គ្រងរោងសន្និធិ និងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ
-ផ្នែក និងសង្កាត់ក្រោមឱវាទខណ្ឌបានចុះត្រួតពិនិត្យនិងកាត់ ស្តុកនៅតាម រោងសន្និធិ រោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើ បន្តចុះវាយតម្លៃលក្ខណ: សម្បត្តិរោងសន្និធិ រោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើប្រភេទ បានស្នើសុំបង្កើត និងបន្តសុពលភាពឆ្នាំថ្មី ២០២០។
-ផ្នែកសង្កាត់រពព្រៃវែង ត្រួតពិនិត្យការចរាចរឈើចេញ ពីដេប៉ូ ក្នុងដែនសមត្ថកិច្ចមូលដ្ឋានស្រុកស្វាយអន្ទរ ។